ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកកោះធំ

កណ្តាល ៖ ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ដោយសារធាតុញៀន ត្រូវបានប៉ូលិស ស្រុកកោះធំវ៉ៃខ្នោះ កាលពីថ្ងៃទី១៤ មេសា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០នាទី នៅចំណុចផ្ទះឈ្មោះ ស្រៀង លីហាក់ ភូមិក្បាលកោះថ្មី ឃុំកោះធំ (ក) ស្រុកកោះធំ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនសង្ស័យ០៣នាក់រួមមាន ១-ឈ្មោះ ស្រៀង លីហាក់  (ហៅញ៉ាញ់) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិក្បាលកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ, ២-ឈ្មោះ រ៉ុង ណាន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិក្បាលកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ និង៣-ឈ្មោះ ខេង ខាវ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិចុងកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។

វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce) ចំនួន១២កញ្ចប់ (ធំ០២កញ្ចប់, តូច១០កញ្ចប់), ២-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង និង៣-កាបូបស្ពាយពណ៌ខ្មៅចំនួន១រួម និងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ូលិសប៉ុស្ដិ៍កោះធំ (ក) បានចល័តល្បាតនៅក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង ពេលនោះក៏បានទទួលព័ត៌មានពីមហាជនល្អថា មានមនុស្សកំពុងធ្វើសកម្មភាពលក់ និងជក់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ 

ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្ដិ៍ក៏បានចុះដល់កន្លែងកើតហេតុខាងលើ រួចក៏បានចាប់ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០៣នាក់ខាងលើ រួមនឹងសម្ភារៈវត្ថុតាងដូចបានចាប់យកខាងលើ នៅចំណុចផ្ទះឈ្មោះ ស្រៀង លីហាក់ ភូមិក្បាលកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ស្រៀង លីហាក់ បានសារភាពថា ថ្នាំញៀនចំនួន ១២កញ្ចប់ (ធំ០២,តូច១០) ខាងលើនេះគឺពិតជារបស់រូបគេប្រាកដមែន ដោយបានទំនាក់ទំនងទិញពីអ្នកលក់ថ្នាំញៀនម្នាក់ពុំស្គាល់ឈ្មោះ ទិញនៅចំណុចភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ក្នុងតម្លៃ៩០០,០០០រៀល ដើម្បីមកទុកលក់ និងចែកចាយបន្ត។ ចំណែកឈ្មោះ ខេង ខាវ និង រ៉ុង ណាន គឺជាអ្នកដែលមកជក់ថ្នាំញៀនជាមួយរូបគេប៉ុណ្ណោះ៕
 

adverise with khmeread