បុរសម្នាក់ជាប់ឃុំព្រោះរំលោភកូនខ្លួនឯង, ឥឡូវសម្រេចចិត្តចងកក្នុងឃុំរហូតស្លាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលជាប់ឃុំបណ្តោះអាសន្នក្នុងប៉ុស្តិ៍ ពាក់ព័ន្ធករណីរំលោភកូនស្រីខ្លួនឯង បានសម្រេចចិត្តចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំងបណ្ដាលស្លាប់បង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅក្នុងបន្ទប់ឃុំឃាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ គង់ ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានធ្វើសកម្មភាពរំលោភកូនស្រីបង្កើតអាយុ១៤ឆ្នាំបានសម្រេច។

ក្រោយពីពិនិត្យសាកសព និងពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនសង្ស័យ «ពិតជាបានធ្វើអត្តឃាតពិតប្រាកដមែន» រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តឫស្សីសាញ់។ 

ប៉ូលិសបញ្ជាក់ថា ជនសង្ស័យខាងលើ ត្រូវបានប៉ូលិសប៉ុស្តិ៍ធ្វើការឃាត់ខ្លួននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុដ ដែលកូនស្រីបង្កើតរបស់ជនសង្ស័យ បាន​រៀប​រាប់ប្រាប់បុគ្គលិករបស់អង្គការស្កុដថា «ឪពុករបស់ខ្លួនបាន​ចាប់រំលោភនាង បានសម្រេច២ដងមកហើយ» ។ 

ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ចាប់រំលោភកូនស្រីរបស់ខ្លួនពិតប្រាកដមែន ។រួចសមត្ថកិច្ចក៏បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។ ក្រោយការឃុំខ្លួនបណ្តោះអាសន្នក្នុងប៉ុស្តិ៍ ជនសង្ស័យមិនដឹងគិតយ៉ាងម៉េចក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនតែម្ដងទៅ ៕ 

adverise with khmeread