adverise with khmeread Shutterstock 351886400

និយោជក​ជួល​តែ​មនុស្ស​ទុកចិត្ត​ប៉ុណ្ណោះ​! គន្លឹះ ៥ នេះ​នឹង​ជួយ​លោកអ្នក​ទៅដល់​កន្លែង​នោះ​

    ​នៅពេល​និយាយ​ដល់​ការជួល​បុគ្គលិក និយោជក​ភាគច្រើន​នឹង​ជួល​តែ​បេក្ខជន​ណា​ដែល​ពួកគេ​អាចធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រកបដោយ​ការជឿទុកចិត្ត​ប៉ុណ្ណោះ​។ នៅពេល​លោកអ្នក​អង្គុយ​តទល់​ជាមួយ​និយោជក​ម្នាក់ ហើយ​ស្រាប់​តែមាន​អារម្មណ៍​ជឿជាក់ ស្និទ្ធស្នាល និង​កក់ក្តៅ​ជាមួយ​គាត់ នោះ​គឺ​បណ្តាលមកពី​លោកអ្នក​បានធ្វើឱ្យ​គាត់​ជឿទុកចិត្ត និង​មាន​អារម្មណ៍​កក់ក្តៅ នៅពេល​បាន​និយាយ​គ្នា​ជាមួយ​លោកអ្នក​។

​     សូម​មើល​គន្លឹះ​ខាងក្រោម​អំពី​របៀប​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកគ្រប់គ្រង និង​បង្កើត​ការទុកចិត្ត​ដើម្បី​ជំរុញ​ឱកាស​ទទួលបាន​ការងា​រ​ធ្វើ​រឹតតែ​ខ្លាំង​។

​    ​១. ប្រាប់​គាត់​ពី​មនុស្ស​ដែល​លោកអ្នក​ស្គាល់​នៅ​ក្រុមហ៊ុន​
​    ​ការដែល​លោកអ្នក​ស្គាល់​មនុស្ស​នៅក្នុង​ក្រុមហ៊ុន​កាន់តែច្រើន ឱកាស​ការងារ​របស់​លោកអ្នក​ក៏មាន​រឹតតែ​ខ្ពស់​ផងដែរ​។ ហេតុនេះហើយ​បានជា​និយោជក​ភាគច្រើន​ចូលចិត្ត​ជួល​មនុស្ស ដែលមាន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​ស្រាប់​របស់ខ្លួន រួចហើយ​បាន​ពួកគេ​ផ្តោតទៅលើ​បេក្ខជន​មកពី​ក្រៅ​សុទ្ធសាធ​។

​    ​២. បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកគ្រប់គ្រង​ដែល​សម្ភាសន៍​លោកអ្នក​
​    ​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកគ្រប់គ្រង​ដែល​កំពុង​សម្ភាសន៍​លោកអ្នក វា​ជាការ​សំខាន់​ណាស់​ដែល​លោកអ្នក​ត្រូវ​ចេះ​ប្រែ​ពី​ការ​សួរ​សំណួរ​ទៅជា​ការសន្ទនា​គ្នា​លេង តាមរយៈ​ការ​សួរ​សំណួរ​ផ្សេងៗ​ទៅកាន់​អ្នកគ្រប់គ្រង​រូបនោះ​។ ត្រូវ​ចាំ លោកអ្នក​ត្រូវ​ស្រាវជ្រាវ​ចំណង់​ចំណូលចិត្ត​របស់គាត់​ជាមុន តាមរយៈ​ការ​សួរ​អ្នក​ស្គាល់​ក្នុង​ក្រុមហ៊ុន ហើយ​សំណួរ​ដែល​សួរ​នោះ​ត្រូវតែមាន​លក្ខណៈ​ឆ្លុះបញ្ចាំង​ពី​ទស្សនៈវិស័យ​របស់លោក​អ្នក និង​ក្រុមហ៊ុន​។

​    ​៣. ទទួលយក​កន្លែង​ការងារ​ដែល​និយោជក​ចង់​ប្រគល់ឱ្យ កុំ​បដិសេធ ទោះជា​តំណែង​ដែល​មិន​ពេញចិត្ត​ក៏ដោយ​
​    ​បុគ្គលិក​ថ្មីថ្មោង​ភាគច្រើន មិនមែន​ចាប់ផ្តើម​ភ្លាម​បាន​កន្លែង​ដែល​ខ្លួន​ពេញចិត្ត​នោះទេ ប៉ុន្តែ​ដើម្បី​ផ្តល់​ការទុកចិត្ត​ដល់​និយោជក លោកអ្នក​គួរតែ​ទទួលយក​អ្វីដែល​គាត់​ផ្តល់​ឱ្យនៅ​ជំហាន​ដំបូង​សិន ព្រោះ​គាត់​ក៏​ចង់​មើលឃើញ​បុគ្គលិក​គាត់​ចេះ​វិ​វ​ឌ្ឍ​ពី​ដំណាក់កាល​កាំ​ទីមួយ​រហូតដល់​កាំ​កំពូល​ដែរ​។ តាម​វិធី​នេះ លោកអ្នក​នឹង​ទទួលបាន​ការទុកចិត្ត​ពី​ចៅហ្វាយនាយ​រឹតតែ​ខ្លាំង នៅពេល​គាត់​ឃើញ​លោកអ្នក​ប្រឹងប្រែង​តាម​អ្វីដែល​គាត់​បាន​ប្រគល់ឱ្យ​។  

​    ​៤. បង្ហាញថា​លោកអ្នក​យល់ច្បាស់​ពី​អាជីវកម្ម​របស់​ក្រុមហ៊ុន និង​តម្រូវការ​របស់​ក្រុមហ៊ុន
​    ​មុន​មក​សម្ភាសន៍ លោកអ្នក​ត្រូវ​ស្រាវជ្រាវ​មើល​ប្រភេទ​អាជីវកម្ម​របស់​ក្រុមហ៊ុន មើល​ពី​តម្រូវការ​របស់​ក្រុមហ៊ុន មើល​ពី​គូប្រជែង​របស់​ក្រុមហ៊ុន ការ​ប្រឈម និង​ឱកាស​ផ្សេងៗ​របស់​ក្រុមហ៊ុន​។ ពេល​លោកអ្នក​និយាយ​ទាក់ទង​រឿង​ទាំងអស់នេះ និយោជក​ច្បាស់​ជា​យល់ថា​លោកអ្នក​បាន​ត្រៀមខ្លួន​ប​ម្រើ​ការឱ្យ​ក្រុមហ៊ុន​រួចរាល់​ហើយ ដោយនៅ​រង់ចាំ​អ៊ុត​មើល​តែ​លទ្ធផល​នៃ​សម្រេចចិត្ត​របស់​និយោជក​ប៉ុណ្ណោះ​។

​    ​៥. បង្កើត​ទំនាក់ទំនង​រវាង​បុគ្គល​និង​បុគ្គល
​    ​ត្រូវធ្វើ​យ៉ាងណា ឱ្យ​និយោជក​មើលឃើញ​លោក​អ្នកជា​មនុស្ស​ងាយស្រួល​និយាយ​ជាមួយ និង​មិនមាន​អារម្មណ៍​ទើសទាល់​ឬ​ឆ្គងៗ​ពេល​ជួប​ប្រាស្រ័យ​តទល់​មុខ​គ្នា​។ នៅពេល​លោកអ្នក​ធ្វើបែបនេះ​បាន លោកអ្នក​ច្បាស់​ជាមាន​ឱកាស​ជួបគ្នា​នៅ​កន្លែងធ្វើការ​នេះ​ដដែល​ជាក់​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ ខា​រៀ​លី​សឹម​

អ្នកនឹងចូលចិត្ត

មតិយោបល់