ធនាគារ Morgan Stanley ទាយថា រលកទីពីរនៃកូវីដ១៩នឹងវាយប្រហារអាមេរិកនៅរដូវរងា ហើយអូសបន្លាយពេលដល់ខែមីនាឆ្នាំក្រោយ

យោងតាមការព្យាករណ៍របស់ធនាគារ Morgan Stanley បានឱ្យដឹងថា រលកទីមួយនៃជំងឺកូវីដ១៩នឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែរលកទីពីរនឹងត្រឡប់មកម្តងទៀតនៅរដូវរងាខាងមុខ។ 

ការព្យាករណ៍ដដែល ដែលរួមបញ្ចូលប៉ាន់គំរូតាមរដ្ឋនានា ទាយថា ជំងឺរាតត្បាតនេះនឹងផុតរលត់ទាំងស្រុងនៅខែមីនាឆ្នាំ ២០២១ ព្រោះវ៉ាក់សាំងនឹងអាចរកបាននៅគ្រានោះ។ 

ធនាគារ Morgan Stanley បានបង្កើនការព្យាករណ៍ជាច្រើនលើកសម្រាប់ចំនួនអ្នកឆ្លងសរុបនៃកូវីដ១៩នៅសហរដ្ឋអាមេរិក ដោយសារតែវិធានការដាក់ដាច់ដោយឡែកមិនសូវមានភាពហ្មត់ចត់។ 

ពួកអ្នកស្រាវជ្រាវរបស់ធនាគារនេះឥឡូវរំពឹងថានឹងមានករណីឆ្លង ១,៤ លាននាក់ ដែលកាលពីមួយខែមុនព្យាករណ៍ថានឹងមានអ្នកឆ្លងខ្ទង់ ២០០.០០០ នាក់ប៉ុណ្ណោះ។ នេះយោងតាមរបាយការណ៍របស់ Business Insider ។ 

គិតត្រឹមល្ងាចថ្ងៃអង្គារទី ១៤ មេសា មានអ្នកឆ្លងកូវីដ១៩ចំនួន ៥៨៧.១៧៣ នាក់ និងស្លាប់ ២៣.៦៤៤ នាក់នៅសហរដ្ឋអាមេរិក៕ ប្រភព៖ Daily Mail

adverise with khmeread