adverise with khmeread Drink coffee to reverse liver damage caused by alcohol

ផឹក​គ្រឿង​ស្រវឹង​ច្រើន​បារម្ភ​ខូច​ថ្លើម​? អាន​អត្ថបទ​នេះ​រួច​លោក​អ្នកនឹង​ចាប់ផ្តើម​កាន់​កែវ​កាហ្វេ​តាម​ខ្លួន​ជាមិនខាន​

​    ​សិក្សា​ជាច្រើន​បាន​លើកឡើងថា ការផឹក​កាហ្វេ​ឱ្យបាន​ច្រើន​នឹង​ជួយ​កាត់បន្ថយ​ការ​ខូច​ថ្លើម ដែល​ពាក់ព័ន្ធ​នឹង​ការ​ក្រេប​ជាតិ​ស្រវឹង​។  

​    ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Southampton University នៃ​ចក្រភព​អង់គ្លេស​បាន​វិភាគ​លើ​ទិន្នន័យ​បានមកពី​ការសិក្សា​មុនៗ​ចំនួន ៩ ដែល​ប្រមូល​ពី​មនុស្ស​ជាង ៤៣០.០០០ នាក់​។

​     ពួកគេ​បាន​រកឃើញថា ផឹក​កាហ្វេ​ពីរ​ពែង​ក្នុង​មួយថ្ងៃ​ជួយ​កាត់បន្ថយ​ការវិវឌ្ឍ​ជំងឺ​ក្រិន​ថ្លើម បាន ៤៤ ភាគរយ​។ ជំងឺ​នេះ​កើតឡើង​ភាគច្រើន​ដោយសារតែ​ការផឹក​សុរា​ច្រើន​ជ្រុល​ហួស​កម្រិត ហើយ​វា​ជា​ជំងឺ​ដែល​សម្លាប់​មនុស្ស ១ លាន​នាក់​រៀងរាល់ឆ្នាំ​ជុំវិញ​ពិភពលោក​។

​     អ្នកដឹកនាំ​ស្រាវជ្រាវ លោក​វេជ្ជបណ្ឌិត Oliver Kennedy បាន​ប្រាប​កាសែត New York Post ថា "​ជំងឺ​ក្រិន​ថ្លើម​មាន​ភាគរយ​ធ្វើឱ្យ​មនុស្ស​ស្លាប់​ខ្ពស់​ណាស់ ហើយ​វា​ក៏​គ្មាន​ថ្នាំ​ព្យាបាល​ដែរ​។ ហេតុ​ដូច្នេះហើយ វា​ជា​រឿង​សំខាន់​ណាស់ ដែល​ហានិភ័យ​នៃ​ការវិវឌ្ឍ​ជំងឺ​ក្រិន​ថ្លើម​ត្រូវបាន​កាត់បន្ថយ​តាមរយៈ​ការ​ទទួលទាន​កាហ្វេ ដែលជា​ភេសជ្ជៈ​ងាយស្រួល​រក និង​មាន​តម្លៃថោក​"​។

​    ​ក្រៅពី​គ្រឿង​ស្រវឹង ជំងឺ​ក្រិន​ថ្លើម​ក៏​អាច​បង្កឡើង​ដោយ​ការឆ្លង​ប្រភេទ​ជំងឺ​រលាក​ថ្លើម ខូច​ប្រព័ន្ធ​ភាពស៊ាំ និង​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម ដែល​ជាប់ទាក់ទង​នឹង​ការ​ធាត់​ហួស​កម្រិត និង​ជំងឺ​ទឹកនោមផ្អែម​៕

adverise with khmeread
ប្រភព៖ New York Post

អ្នកនឹងចូលចិត្ត

មតិយោបល់