Ginger tea

តើ​មាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ ពេល​ទទួលទាន​ខ្ញី​រាល់ថ្ងៃ​?

    ​មើម​ខ្ញី​កាន់តែ​ពេញនិយម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារ​វា​សម្បូរ​អត្ថប្រយោជន៍​ព្យាបាល​ដ៏​អស្ចារ្យ​។ ខ្ញី​មាន​ប្រភព​ចេញពី​ប្រទេស​ចិន វា​ត្រូវបាន​គេ​ប្រើ​ភាគច្រើន​ដើម្បី​បង្កើន​រសជាតិ​ហឹរ​ដល់​អាហារ ប៉ុន្តែ​គេ​ក៏​ប្រើ​វា​ជា​គ្រឿងផ្សំ​ក្នុង​ភេសជ្ជៈ និង​បង្អែម​មួយចំនួន​ដែរ ដូចជា​តៅហ៊ូ​ទឹក​ខ្ញី នំប៉័ង​ខ្ញី ។​ល​។

​    ​ប៉ុន្តែ​មូលហេតុ​ពិតប្រាកដ​ដែល​មនុស្ស​ចូលចិត្ត​ប្រើ​វា មិនមែន​ដោយសារតែ​វា​ជួយ​បន្ថែម​រសជាតិ​អាហារ​តែប៉ុណ្ណោះ​ទេ តែដោយសារ​តែ​វា​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​យ៉ាងច្រើន​ផងដែរ​។

​    ​ខ្ញី​ល្អ​សម្រាប់​ជំរុញ​ចំណង់​អាហារ និង​ប្រព័ន្ធ​រំលាយ​អាហារ តែ​ក៏​ជួយ​បញ្ឈប់​ការ​ក្អួតចង្អោរ​ដែរ ខណៈដែល​មនុស្ស​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ចូលចិត្ត​ប្រើ​ខ្ញី​ដើម្បី​រក្សារ​កម្រិត​គ្លុយកូស​ក្នុង​ឈាម​ឱ្យមាន​តុល្យភាព​។

​    ​ខ្ញី​ក៏​អាច​លាយ​ជាមួយ​ម្សៅ​រមៀត​ដើម្បី​ធ្វើជា​ឱសថ​ធម្មជាតិ ដែល​ប្រើ​សម្រាប់​បំបាត់​ឈឺ​សាច់ដុំ និង​តឹង​សាច់ដុំ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​អត្ថប្រយោជន៍​សុខភាព​របស់​ខ្ញី​។

​    ​នៅពេល​លោកអ្នក​ដាក់បញ្ចូល​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់លោក​អ្នក លទ្ធផល​សុខភាព​ដែល​លោកអ្នក​ទទួលបាន​មាន​ដូចខាងក្រោម​៖

​    ​១. ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ និង​បន្ធូរបន្ថយ​អាកា​រៈ​ហើមពោះ​
​    ​ដាំ​ខ្ញី​លាយ​ជាមួយ​ទឹកឃ្មុំ រួច​ទុកឱ្យ​ត្រជាក់​ផឹក​វា នឹង​ជួយ​ដល់​ក្រពះ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ហើមពោះ​។

​    ​២. បំបាត់​ឈឺបំពង់ក និង​ក្អក​
​    ​ដាំ​ខ្ញី​ប៉ុន្មាន​ចំណិត​ក្នុង​ទឹក​មួយ​កូន​កែវ រួច​ដាំ​ឱ្យ​ពុះ សឹម​បន្ថែម​ទឹកឃ្មុំ​បន្តិច និង​ទឹក​ក្រូ​ឆ្មា​មួយ​ចំណិត​តាម​ក្រោយ​។ ផឹក​វា​ភ្លាម មួយសន្ទុះ អា​ការៈឈឺ​ក និង​ក្អក​នឹង​ចាប់ផ្តើម​ថមថយ​។
 
​    ​៣. បំបាត់​ការ​ចាញ់កូន​
​    ​អាច​យកទៅ​ធ្វើ​ជាមួយ​អាហារ​អ្វី​ក៏បាន​ដែរ​តាម​ចំណង់​ចំណូលចិត្ត​។

​    ​៤. ជំរុញ​លំហូរ​ឈាម​
​    ​កោស​យក​សាច់​ខ្ញី ៥០ ក្រាម រួច​ច្របាច់​យក​ទឹក​វា បន្ទាប់​មកចាក់​វា​ចូលទៅក្នុង​ទឹក​ក្តៅ ៤ ឬ ៥ លីត្រ​។ រួច​យក​កន្សែង​ជ្រលក់​ទឹក​ខ្ញី​នេះ​ទៅ​ស្អំ​លើ​កន្លែង​ដែលមាន​លំហូរ​ឈាម​ទាប​។

​    ​៥. ព្យាបាល​អាកា​រៈ​ហើម​រលាក​
​    ​ឈឺសន្លាក់​ដៃជើង​ដោយសារ​ការ​ហើម​រលាក អាច​ព្យាបាល​បាន​ជាមួយនឹង​ការទទួល​ទាន​ខ្ញី​ជាប្រចាំ​។ លោកអ្នក​អាច​ជ្រើសរើស​វិធី​ធ្វើ​ខ្ញី​ទទួលទាន​តាមចិត្ត មិន​ប្រកាន់​វិធី​នោះទេ ទោះ​យក​ធ្វើជា​ម្ហូប ឬ​ដាំ​ផឹក​ក៏​មិន​អី​ដែរ​។

​    ​៦. រារាំង​ការរីក​រាលដាល​នៃ​ជំងឺមហារីក​
​    ​គួរ​មាន​របប​អាហារ​ដែលមាន​ខ្ញី​រាល់ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កោសិកា​មហារីក ជាពិសេស​មហារីក​ពោះវៀនធំ​។

​    ​៧. ព្យាបាល​ឈឺក្បាល​ប្រកាំង​
​    ​ដាក់​ខ្ញី​ប៉ុន្មាន​ចំណិត ម្ទេស​ហុយ​មួយ​ចឹប និង​ជីរអង្កាម ១ ស្លាបព្រា​បាយ ក្នុង​ទឹក​ឆ្អិន​ស្រាប់​មួយ​កែវ រួច​ដាំ​រយៈពេល ៧ នាទី បន្ទាប់មក​ថែម​ទឹកឃ្មុំ​បន្តិច​ដើម្បី​បង្កើន​រសជាតិ​។ ផឹក​ពេល​ត្រជាក់ មួយសន្ទុះ​ឈឺក្បាល​ប្រកាំង​នឹង​បាត់​ទៅវិញ​។

​    ​៨. កម្ចាត់​ការ​លើស​ជាតិ​អាស៊ីត​ក្នុង​ខ្លួន​
​    ​បញ្ចូល​វា​ក្នុង​អាហារ​ប្រចាំថ្ងៃ ដើម្បី​បន្ថយ​ជាតិ​អាស៊ីត​ក្នុង​រាងកាយ​។

​    ​៩. បំបាត់​ឈឺធ្មេញ​
​    ​យក​ខ្ញី​មួយ​ចំណិត​រូស​លើ​កន្លែង​ឈឺ ឬ​ដាំទឹក​ខ្ញី​ខ្ពុ​ល​មាត់​។ មួយសន្ទុះ​នឹង​បាត់​ឈឺធ្មេញ​ភ្លាម​៕ 

ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់