adverise with khmeread 144ac7e5 47c5 40c7 9023 1c43908e46ac

បើករថយន្ត​លឿន​នៅ​ផ្លូវ​តូចចង្អៀត​បុក​រះ​ម៉ូតូ​និង​ដើមឈើ​របួសធ្ងន់​ម្នាក់​

      ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ បន្ទាប់ពី​បើករថយន្ត​មួយគ្រឿង​បើក​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​ម៉ូតូ​និង​ដើមឈើ​មួយ​ដើម​រង​ការខូចខាត​ផងដែរ​។​

      គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោយ​ជាប់​និង​របង​មន្ទី​ពេទ្យ​រុស្ស៊ី តាម​បណ្ដោយ​ផ្លូវ​៤៣០ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

      ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​ម៉ាក ហាយ​ឡាក់​វី​ហ្គូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L.4491 បើកបរ​ដោយ​បុរស​ម្នាក់​និង​មនុស្ស​ស្រី​៣​នាក់​រួម​ដំំ​ណើ​រ​ជាមួយ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៤៣០ ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន។​

      ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​ម៉ូតូ​១​គ្រឿង​និង​ដើមឈើ​មួយ​ដើម បណ្ដាល​ឲ្យ​រថយន្ត​បង្ក​រង​ការខូចខាត​ខាងមុខ​ទាំងស្រុង ហើយ​អ្នកបើកបរ​ក៏​រងរបួស​ធ្ងន់​ផងដែរ​។​

      ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ដែលជា​ម្ចាស់​រថយន្ត​បង្ក​នោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​ស្ទូច​ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់