adverise with khmeread Bc44b6d4 4e93 4964 b9b9 2d266c4dac46

ឆ្លង​ចរន្ត​អគ្គីសនី​ទុស្សេ​ខ្សែភ្លើង​ចេញពី​តូប​កាត់សក់​ពលរដ្ឋ​នាំគ្នា​ពន្លត់​ទាន់ពេលវេលា​

      ភ្នំពេញ ៖ ទុស្សេ​ខ្សែភ្លើង​បង្កឱ្យមាន​ផ្សែងហុយ​ខ្មួរ​ខ្មាញ់​ចេញពី​តូប​កាត់សក់ នាំឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ឆោឡោ​និង​ជួយ​ពន្លត់​ទាន់ពេលវេលា ដោយសារតែ​ភ្លើង​បុក​បណ្តាលឱ្យ​ឆ្លង​ចរន្ត​អគ្គីសនី។​

      ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ ជាប់​នឹង​ស្ថាន​នី​យ៍​ប្រេង​ឥ​ន្ឋ​នៈ​តេ​លា ៦១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

      ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ភ្លើង​នៅ​ម្តុំ​សង្កាត់​ស្ទឹងមានជ័យ​គឺ​បាន​ដាច់​តាំងពី​ពេល​ថ្ងៃ​មកម្ល៉េះ ហើយ​នៅវេលា​ម៉ោង​កើតហេតុ​ភ្លើង​ក៏បាន​ភ្លឺ​មកវិញ ភ្លាម​នោះគេ​ក៏បាន ឃើញ​មាន​ផ្សែងហុយ​ខ្មួរ​ខ្មាញ់​ចេញពី​តូប​កាត់សក់ យីហោ "​សម័យ​ស្តា​យល៍ "​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ​នៅក្បែរនោះ ឆោឡោឡើង​នាំគ្នា​យក​ទឹក​ជួយ​ជះ​ពន្លត់​ទាន់ពេលវេលា ដោយ​មិន​ឱ្យមាន​ភ្លើង​ឆាប់ឆេះ​ឡើង​នោះទេ។​

      ប្រភព​បន្តថា ហេតុការណ៍​ខាងលើ​គឺ​ទំនង​ដោយសារតែ​នៅពេល​ភ្លើង​ដាច់​ហើយ​ភ្លឺ​មកវិញ​នោះ គឺ​ភ្លើង​បុក​ខ្លាំង​ម្យ៉ាងវិញទៀត​ដោយសារតែ​ម្ចាស់​តូប​កាត់សក់​ភ្លេច​បិទ​បារ៉ែត​ភ្លើង​ពេល​បិទតូប ទើប​ឆ្លង​ចរន្ត​អគ្គីសនី​ទុស្សេ​ខ្សែភ្លើង​បែបនេះ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់