adverise with khmeread 2

កីឡាករ​សំបូរ​រឿង Diego Costa ចោទ​មិត្ត​រួម​ក្រុម​ថា​ដេកលក់​ពេល Jamie Vardy ស៊ុត​បើកឆាក​ឲ្យ Leicester

​ក្នុងការ​ប្រកួត​រវាង​ក្រុម Leicester និង Chelsea កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​ដែល​បានបញ្ចប់​ក្នុង​លទ្ធផល ២-១ កីឡាករ​សំបូរ​រឿងអាស្រូវ​ទាំង​ក្នុង​និង​ក្រៅ​ទីលាន Diego Costa បានធ្វើ​កាយវិការ​ឌឺដង​ដាក់​ខ្សែការពារ​មិត្ត​រួម​ក្រុម​គឺ Kurt Zouma និង Branislav Ivanovic បន្ទាប់ពី​បណ្តោយ​ឲ្យ Jamie Vardy ស៊ុត​បំប៉ោង​សំណាញ់​គ្រាប់​បើកឆាក​ក្នុង​ទឹកដី King Power​។​

​ពិធីករ​ទូរទស្សន៍ Sky Sport និង​អតីត​កីឡាករ​របស់ Liverpool គឺ Jamie Carragher ក៏បាន​ធ្វើការ​រិះគន់​ចំៗ​ទៅលើ​កីឡាករ​រូបនេះ​ដែរ​ថា "​គ្មានអ្វី​អាក្រក់​ជាង​កីឡាករ​ដែល​អន់​ច​រឹក​ហើយ​ប្រាប់​អ្នកដទៃ​ពីអ្វី​ដែល​គេ​គួរ​ធ្វើ​នោះទេ​....Diego Costa មិនគួរ​ធ្វើ​កាយវិការ​បែបនេះ​ទេ​ដែល​ខ្លួន​គាត់​ផ្ទាល់​គឺ​បាន​ដេកលក់​ពេញ​មួយ​រដូវ​កាល​ទៅហើយ​"​។ គាត់​ក៏បាន​បន្តទៀតថា "​គាត់​មិនបាន​ធ្វើ​អ្វី​ជា​ដុំកំភួន​ឲ្យ Chelsea ក្នុង​រដូវ​កាល​នេះ​ទេ​បើ​ប្រៀបធៀប​ទៅ​រដូវ​កាល​មុន​គឺ​ខុស​ឆ្ងាយ​ណាស់ ហើយ​កុំ​ប្រាប់​ខ្សែការពារ​ពីអ្វី​ដែល​ពួកគេ​គួរ​ធ្វើ យើង​គួរតែ​មើលខ្លួន​ឯង​ថា​តើ​បានធ្វើ​អ្វីខ្លះ​នៅ​ម្ខាង​ទៀត​នៃ​ទីលាន​និង​គួរ​រៀន​តាម Jamie Vardy ផង​"​។​

​គួរ​បញ្ចាក់​ផងដែរ​ថា ដោយសារ​ជាប់​បម្រាម​ពី FA និង​បញ្ហា​របួស​ផង​នោះ Diego Costa ទើបតែ​រកបាន​បី​គ្រាប់​ក្នុងជំនួប ១៦ ប្រកួត​កន្លងមកនេះ​ឲ្យ​ក្រុម​តោ​ខៀវ Chelsea ក្នុង​រដូវ​កាល​នេះ​ប៉ុណ្ណោះ​៕

​ប្រភព​៖ ដេលី​មែ​ល​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់