adverise with khmeread Iphone video downlaod from facebook

របៀប​ដោ​ន​ឡូត​វីដេអូ​ពី Facebook ដាក់​ក្នុង Camera Roll លើ iPhone

    ​សព្វថ្ងៃ​នៅលើ YouTube បាន​បង្កើត​នូវ​កម្មវិធី​របស់ខ្លួន​ដែល​អាច​ដោ​ន​ឡូត​វីដេអូ​ទុក​មើល​ដោយ​មិនបាច់​មាន​អ៊ី​ន​ធឺ​ណេ​ត​។ ប៉ុន្ដែ Facebook វិញ​មិនមាន​មុខងារ​បែប​នោះទេ​។​

​    ​តោះ​ឥឡូវ​មក​មើល​ពី​របៀប​ដោ​ន​ឡូត​វីដេអូ​ពី Facebook ទុក​ក្នុង Camera Roll នៅលើ iPhone ទាំងអស់គ្នា​។​

​    ​១. ត្រូវ​ដោ​ន​ឡូត​កម្មវិធី MyMedia ជាមុនសិន​

​    ​២. ពេល​អ្នក​កំពុង​លេង Facebook ហើយ​ចង់​ដោ​ន​ឡូត​វីដេអូ សូម​ចុច​លើ​ពាក្យ Share ហើយ​ជ្រើស​យក Copy Link

​    ​៣. បន្ទាប់មក​បើក​កម្មវិធី MyMedia រួច​ចូលទៅ​កាន់​លីង savefrom.net ហើយ Paste Link ដែល​ស៊ែរ​ចេញពី Facebook ទៅក្នុង​ប្រអប់ Search

​    ​៤. ចុច​លើ​ពាក្យ Download the file

​    ​៥. ពេល​ដោ​ន​ឡូត​ហើយ ចុច​លើ​វីដេអូ​ត្រង់​កន្លែង​សញ្ញា​ឧទាន (!) វា​នឹង​លោត​ផ្ទាំង​មួយ​ឲ្យ​ជ្រើសរើស បន្ទាប់មក​ចុច​លើ Save to Camera Roll ជាការ​ស្រេច​។​

​    ​គួរ​រំលឹក​ផងដែរ​ថា​វេ​ប​សាយ savefrom.net ក៏​អាច​ប្រើ​នៅលើ​កុំព្យូទ័រ​សម្រាប់​ដោ​ន​ឡូត​វីដេអូ ដោយ​មិនចាំបាច់​ពឹង​ផ្អែកលើ​កម្មវិធី​ជំនួយ​បាន​ផងដែរ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់