adverise with khmeread B63e59d2 9582 41c2 9fff 94ca6e250a9f

ចាប់​ភ្លាម​បាន​ម្នាក់​និង​បន្ត​ចាប់​ម្នាក់ទៀត​បន្ទាប់ពី​លួច​ម៉ូតូ​នៅ​សៀមរាប​

    សៀមរាប ៖ ជនសង្ស័យ​ម្នាក់ និង​បក្សពួក​ដែល​សកម្ម​ខាង​លួច​ម៉ូតូ ក្នុង​ក្រុង​សៀមរាប ត្រូវបាន​កម្លាំង​ប៉ូលិស​ក្រុង​សៀមរាប សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប និង បងប្អូន​ប្រជាពលរដ្ឋ បានធ្វើការ​ស្ទាក់ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាច់​សោ​លួច​ម៉ូតូ​០១​គ្រឿង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៦​និង​បន្ត​ចាប់បាន​ម្នា​ក់នៅ​ថ្ងៃទី​២៧​មីនាឆ្នាំ​២០១៦​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ប៉ិច ប្រុស ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយដង្គុំ សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប នៅ​ចំណុច​ច​បរិវេន​តំបន់ អង្គរ​ឃ្យុ​ង​យូ ក្រុង​សៀមរាប ។​

     យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ស៊ួ​ត សង់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​គោក​ចាស់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​សារភាពថា ធ្លាប់​បានធ្វើ​សកម្មភាព​លួច​កាច់​សោ​លួច​យក​ម៉ូតូ​បាន​ចំនួន​២​ដង រួចមកហើយ​នៅក្នុង​ក្រុង​សៀមរាប និង​ជា​ច្រើនដង​កន្លងមក​នៅ ក្នុងស្រុក​មួយចំនួន​ដូចជា ស្រុក​អង្គរជុំ ស្រុក​ស្រីស្នំ និង​ស្រុក​ក្រឡាញ់ ដោយ​លើកចុងក្រោយ ក៏​ត្រូវបាន​កម្លាំង​ប៉ូលិស​ក្រុង​សៀមរាប​ធ្វើការ​ឃាត់ខ្លួន ក្នុង​ក្រុង​សៀមរាប បានតែ​ម្តង ដោយ​ដកហូត​បាន​ម៉ូតូ​របស់​ជនរងគ្រោះ​បានមក​វិញ ។​

     ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ស្លក្រាម ដឹកនាំ​ដោយ​លោក​អធិការរង​ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ ដោយមាន​ការចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េត នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​លោក​អធិការនគរបាល​ក្រុង​សៀមរាប បានធ្វើ​ការសាកសួរ បន្ត​និតិ​វិធី​បន្ថែម និង​បានធ្វើការ​ស្រាវជ្រាវ​បន្ត ដោយមាន​ការសហការ​យ៉ាង​ល្អ ពី​នគរបាល​នៃ​អធិការដ្ឋាន​ប៉ូ​លកស​ស្រុក​អង្គរជុំ យើង​បានធ្វើការ​ឃាត់ខ្លួន​បក្ស​ពួក​របស់​ជនសង្ស័យ​បន្ថែម​១​នាក់​ទៀត នៅ​ថ្ងៃទី ២៧​ខែ មិនា ឆ្នាំ​២០១៦​នេះ ឈ្មោះ ចាន់ សុ​បិ​ន្ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ដោយ​ដកហូត​ម៉ូតូ​បាន​ចំនួន​២​គ្រឿង បន្ថែមទៀត ។​

      បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​០២​នាក់ នឹង​វត្ថុតាង​ម៉ូតូ​របស់​ជនរងគ្រោះ​ចំនួន​០៣​គ្រឿង ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប​។​

      ប៉ូលិស​ក្រុង​សៀមរាប សូម​អំពាវនាវ ដល់​ជនរងគ្រោះ ដែល​បាន​បាត់​ម៉ូតូ​រយៈពេល​កន្លង ជាពិសេស​ជនរងគ្រោះរ​ស់​នៅក្នុង ស្រុក​អង្គរជុំ ស្រុក​ស្រីស្នំ នឹង​ស្រុក​ក្រឡាញ់ សូម​អញ្ជើញ​មក​ដាក់​ពាក្យបណ្តឹង នៅ​អធិការដ្ឋាន​ប៉ូ​លិស​ស្រុក​-​ក្រុង​ដែល​បងប្អូន​រស់នៅ ដើម្បី​ជា​ទុន​សម្រាប់​ប៉ូលិស​ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ឲ្យ​អស់​លទ្ធភាព​យកមក​ប្រគល់ជូន​វិញ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់