ដុកទ័រម្នាក់នៅញូវយ៉កផ្ញើសារទៅពិភពលោកឱ្យប្រយ័ត្នពីរបៀបប្រើម៉ាស៊ីនដកដង្ហើមលើអ្នកជំងឺកូវីដ១៩

វេជ្ជបណ្ឌិតវ័យក្មេងពោរពេញទៅដោយទុក្ខព្រួយម្នាក់ បានផ្ញើសារមួយដល់ពិភពលោក។ គាត់បានមើលអ្នកជំងឺកូរ៉ូណារាប់រយនាក់ ហើយឥឡូវគាត់ជឿថា ពួកគេកំពុងស្លាប់ ដោយសារតែការព្យាបាល ដែលយើងគិតថាជួយពួកគេបាន។

បន្ទាប់ពីប្រញាប់ប្រញាល់ដឹកមកដល់មន្ទីរពេទ្យ អ្នកជំងឺសន្លប់ដោយសារតែថ្នាំរំងាប់ការឈឺចាប់ ដែលបញ្ជូលទៅតាមបំពង់ក ខណៈម៉ាស៊ីនដកដង្ហើមជួយផ្លុំសួតអ្នកជំងឺដើម្បីបញ្ជូនអុកស៊ីសែនទៅរាងកាយអ្នកជំងឺ។

នេះជាការព្យាបាលស្ដង់ដារទូទៅសម្រាប់ជំងឺរលាកសួតគ្រោះថ្នាក់ និងជាវិធីតែមួយគត់ត្រូវបានប្រើលើអ្នកជំងឺកូវីដ១៩ដំបូងគេក្នុងប្រទេសចិន បន្ទាប់មកអឺរ៉ុបនិងបច្ចុប្បន្នក្នុងប្រទេសអង់គ្លេស។

ប៉ុន្តែនៅក្នុងវីដេអូយូធូបដ៏ស្មោះត្រង់មួយរបស់វេជ្ជបណ្ឌិត Cameron Kyle-Sidell នៅទីក្រុង New York គាត់បានល្មើសនឹងតួនាទីរបស់គាត់ និងព្រមានថា វាខុសហើយក្នុងការប្រើឧបករណ៍ដកដង្ហើមតាមរបៀបនេះ។

គាត់បាននិយាយដោយក្តីអាណិតអាសូរថា "ខ្ញុំខ្លាចការព្យាបាលខុសនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺក្នុងពេលដ៏ខ្លី។ កូវីដ១៩មិនមែនជាជំងឺរលាកសួតនោះទេ ហើយមិនគួរព្យាបាលតាមរបៀបជំងឺរលាកសួតទេ"។

វីដេអូរបស់គាត់ដែលគេមើលពាសពេញពិភពលោក កំពុងជំរុញឱ្យមានការគិតឡើងវិញអំពីការព្យាបាលករណីកូវីដ១៩ធ្ងន់ធ្ងរ។ ជាក់ស្តែង ក្រុមអ្នកជំនាញកំពុងសួរថាតើវិធីល្អបំផុតដើម្បីសង្គ្រោះអ្នកជំងឺគឺការបញ្ចូលអុកស៊ីសែនក្នុងឈាមតាមរយៈម៉ាស់ដោយមិនចាំបាច់ប្រើឧបករណ៍ដកដង្ហើមឬយ៉ាងណា។

វិធីសាស្ត្រនេះត្រូវបានប្រើដើម្បីសង្គ្រោះជីវិតនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ដោយគាត់មិនត្រូវបានសង្គ្រោះដោយម៉ាស៊ីនដកដង្ហើមនោះឡើយ៕ ប្រភព៖ Daily Mail

 

adverise with khmeread