សាកលវិទ្យាល័យឈីកាហ្គោសាកល្បងប្រើថ្នាំ Remdesivir លើអ្នកជំងឺកូរ៉ូណាធ្ងន់ធ្ងរ ឃើញប្រសិទ្ធភាពខ្ពស់ ភាគច្រើនជាសះស្បើយក្នុងពេល១សប្តាហ៍

ក្តីសង្ឃឹមអំពីការព្យាបាលជំងឺកូរ៉ូណាបានកើនឡើងកាលពីថ្ងៃទី១៧មេសា បន្ទាប់ពីថ្នាំប្រឆាំងវីរុស Remdesivir អាចជួយអ្នកជំងឺកូរ៉ូណាធ្ងន់ធ្ងរឱ្យជាសះស្បើយឡើងវិញក្នុងរយៈពេលមួយសប្តាហ៍។ នេះយោងតាមការផ្សាយរបស់កាសែត Daily Mail។

សាកលវិទ្យាល័យវេជ្ជសាស្ត្រឈីកាហ្គោបានជ្រើសរើសមនុស្ស ១២៥ នាក់ដែលកើតកូវីដ១៩ ជាផ្នែកមួយនៃការសាកល្បងព្យាបាលជាសកល។ ក្នុងចំណោមមានអ្នកជំងឺ ១១៣ នាក់ឈឺធ្ងន់ធ្ងរ។

អ្នកជំងឺទាំងអស់ត្រូវបានព្យាបាលដោយការលេបថ្នាំ Remdesivir ប្រចាំថ្ងៃ ដែលជាថ្នាំពិសោធន៍ដំបូងដើម្បីព្យាបាលជំងឺអេបូឡា ដែលបានបង្កើតឡើងអស់រយៈពេល ១០ ឆ្នាំមកហើយ។

អ្នកជំងឺភាគច្រើនបានជាសះស្បើយហើយចេញពីមន្ទីរពេទ្យ បន្ទាប់ពីរោគសញ្ញារបស់ពួកគេបានធូរស្បើយក្នុងពេលមួយសប្តាហ៍ ហើយមានតែអ្នកជំងឺពីរនាក់ប៉ុណ្ណោះដែលបានស្លាប់៕ ប្រភព៖ Daily Mail

adverise with khmeread