adverise with khmeread 1b151621 a116 4c7a 9342 ea1230320d59

លក់​សាំង​សុខៗ លក់​ថ្នាំញៀន​ជាប់​ខ្នោះ​ប៉ូលិស​ស្រុក​អង្គស្នួល​

     កណ្តាល ៖ បុរស​ម្នាក់​មានមុខរ​បរ​លក់​សាំង​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ឃាត់ខ្លួន​ក្នង ករណី​រក្សាទុក​ដើម្បី​ចែកចាយ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃទី ២៧​ខែ​មិនា​ឆ្នាំ ២០១៦ វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​នៅ​ចំណុច​ខ្នង​ប្រឡាយ​ភូមិ ព្រៃទទឹង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល​ខេត្តកណ្តាល។​

     ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ  ស៊ី​ម លី​ហៀ​ង​ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ លក់​សាំង​មាន​ទីលំនៅ​ភូមិ ប្រប​វត្ត ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

     វត្ថុតាង​ចាប់យក​៖ ១-​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ០១​កញ្ចប់​មធ្យម​, ២-​ទូរ​សព្ទ័​ចំនួន​០២​គ្រឿង​,​​ ទូរស័ព្ទ​NOKIA ចំនួន​០១​និង​I Phone 6 ចំនួន​០១​គ្រឿង​នង​៣-​ម៉ូតូ​ម៉ាក​ឌូ​ក​សេរី​២០១៤​ពាក់​ផ្លាកលេខ​ភ្នំពេញ​1FE-3874​។​

     ប៉ូលិស​បន្តថា  នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ជំនាញ​បានទទួល​ព័​ត័​មាន ពី​មហាជន ថា​បាន​មាន​ករណី​ទាក់ទង​ទិញ​ថ្នាំញៀន ទើប​កម្លាំង​មាន សមត្ថកិច្ច​បាន​សហកា​រ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​ម្កាក់​,​ល្បាត ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ហើយ​ត្រួតពិនិត្យ​រកឃើញ​ម្សៅ​ពណ៌​សរ​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​មធ្យម​។​

    យោងតាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ប្រាប់ថា «​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ជា ប៊ុន លី ហៅ​ង៉ុ​យ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជនជាតិ​ខែ្មរ នៅ​ភូមិ​កណ្តាល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទិញ​ពី​ឈ្មោះ​នៅ វិចិត្រ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជនជាតិ​ខែ្មរ​នៅ​ត្នោត​ម្តើ​ម ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​»​។​

    ក្រោយពេល​សាកសួរ រួច​សមត្ថកិច្ច​បាន កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់