adverise with khmeread Fa7d7057 be4d 469a bbe1 fbf4103e12b4

រថយន្តបុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​៣​នាក់​នៅ​ពញាឮ​

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតហេតុ​ថ្ងៃទី​២៧​មីនាឆ្នាំ​២០១៦ វេលា​ម៉ោង​២​និង​៣០​នាទី ចំណុច​ភូមិ ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​(៣១_៣២)​ខេត្តកណ្តាល។​

     ប៉ូ​លកស​និយាយថា  គ្រោះថ្នាក់​នេះ​បង្កឡើង​រវាង ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1CE-5563 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​បើកបរ​ដោយ​ឈ្មោះ​ឌឹ​ម​ពន្លក​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​សសី ឃុំ​កោះ​ចិន ស្រុក​ពញាឮ​ខេត្តកណ្តាល រងរបួស​ធ្ងន់​អ្នករួមដំណើរ​ពីរ​នាក់​១-​ឈ្មោះ​ឆាំង សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​(​ភូមិ​ឃុំ​ជាមួយគ្នា​រងរបួស​ធ្ងន់​និង​២-​ឈ្មោះ   រ៉េ​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ភូមិ​ឃុំ​ជាមួយគ្នា​)(​រងរបួស​ធ្ងន់​)។

     ប៉ូលិស​បន្តថា  នៅ​ថ្ងៃខែ​ឆ្នាំ កើតហេតុ​ខាងលើ នៅពេលដែល​ម៉ូតូ​ខាងលើ​បើកបរ​មកដល់​កន្លែង​កើតហេតុ​ក៏បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល​2A-3684​ដែល​កំពុង​បើកបរ​ច្រាស់ទិស​គ្នា ទិសដៅ​ពី​ជើង​ទៅ​ត្បូង​កំពង់ឆ្នាំង​->​ភ្នំពេញ​អ្នកបើកបរ​គេចខ្លួន​ក្រោយពេល​កើតហេតុ​។​

     ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​បន្ទាន់​ធ្វើការ​គូស​ដៅ​កន្លែងកើតហេតុ រួច​នាំយក​មធ្យោបាយ​ពាក់ព័ន្ធ​មក​រក្សាទុក បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​អង្កេត​ស្រាវជ្រាវ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់