adverise with khmeread 6375cdcc 9ae0 47ea 8600 f61421278f2d

ក្មេងប្រុស​ម្នាក់​បើក​ម៉ូតូ​លឿន​ធ្លាក់​ផ្លូវស្លាប់​ខ្លួនឯង​

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយទៀត​កើតឡើង​នៅ​ថ្ងៃទី​២៦​មីនាឆ្នាំ​២០១៦ វេលា​ម៉ោង ១៦​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ព្រៃ​បាំង​ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល  ផ្លូវជាតិ​8​គីឡូម៉ែត្រ​៤៣-៤៤​ដោយសារ​ក្មេងប្រុស​ម្នាក់​បើក​ម៉ូតូ​លឿន​ធ្លាក់​ផ្លូវស្លាប់​ខ្លួនឯង។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ ផល ពិ​សិ​ទ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ស្លាប់​) រស់នៅ​ភូមិ ព្រែក​កាំភ្លើង​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង  ខេត្តព្រៃវែង បង្កឡើង​។​ ដោយ​ម៉ូតូ​ម៉ាក​ហុងដា C125​សេរី 2016 ពណ៌​ខ្មៅ ផ្លាកលេខ​ភ្នំពេញ​1FP- 9949​បើកបរ​ដោយ​ឈ្មោះ ផល ពិ​សិទ្ធ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ បើកបរ​ទិសដៅ​ពី​លិចទៅ​កើត​បាន​ដួល​ម៉ូតូ​ធ្លាក់​ផ្លូវ​ម្នាក់ឯង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​កន្លែងកើតហេតុ។​

    ចំណែក​សាកសព ជនរងគ្រោះ ត្រូវបាន​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់