adverise with khmeread 1

Messi៖ ខ្ញុំ​មិន​ប្រៀបធៀប​ខ្លួន​ខ្ញុំ​ទៅ Ronaldo នោះទេ​

​    ​តារា​របស់​អ្នក​មានបុណ្យ Barcelona កីឡាករ Lionel Messi បាន​រំ​ឮ​ក​ឡើងវិញ​ថា គាត់​មិន​ខ្វល់​អំពី​ការប្រៀបធៀប​គាត់​ទៅនឹង​គូប្រជែង​របស់​ក្រុម Real Madrid គឺ​កីឡាករ Cristiano Ronaldo នោះទេ ខណៈ​គាត់​ផ្តោត​តែ​លើ​ការលេង​របស់គាត់​ប៉ុណ្ណោះ​។​

​    ​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ​បាន​ប្រាប់​ទូរទស្សន៍ MBC ថា "​សារព័ត៌មាន​តែងតែ​ព្យាយាម​ស្វែងរក​ការប្រៀបធៀប​និង​រឿង​ផ្សេងទៀត​។ រឿង​តែមួយគត់​ដែល​ខ្ញុំ​ខ្វល់​នោះ​គឹ ជួយ​ក្រុម​របស់ខ្ញុំ​និង​រក្សា​ការអភិវឌ្ឍ​ក្រុម​ពីមួយ​រដូវ​កាល​ទៅមួយ​រដូវ​កាល​"​។​

​    ​Messi បាន​បន្តថា "​ខ្ញុំ​មិន​ប្រៀបធៀប​ខ្លួន​ខ្ញុំ​ទៅនឹង Cristiano Ronaldo ឬ​អ្នកដទៃ​ទេ​។ ខ្ញុំ​គិតតែ​ពី​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ​និង​មិត្ត​រួម​ក្រុម​ហើយ​ឈ្នះ​ការប្រកួត​តែ​ប៉ុន​ហ្នឹង​។ Real Madrid មាន​កីឡាករ​អស្ចារ្យ​មួយចំនួន​។ ពួកគេ​តែងតែមាន​តារា​ល្បីៗ​ហើយ​ជា​ក្រុម​អស្ចារ្យ​មួយ​ក្នុង​ពិភពលោក​។ ពួកគេ​តែងតែ​ជា​គូប្រជែង​ដ៏​ស្មុគស្មាញ​របស់ Barcelona​។ ពួកគេ​តែងតែ​ធ្វើឱ្យ​យើង​ពិបាក​នៅក្នុង​ការ​ប្រជែង​ពាន Liga​។ វា​នៅមាន​ការប្រកួតប្រជែង​ជាច្រើន​ហើយ​យើង​តែងតែ​ព្យាយាម​ធ្វើឱ្យ​ល្អ​ជាង​ពួកគេ​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់