Marcus Rashford ជួយរៃអង្គាសថវិកាបាន២០លានផោនដើម្បីជួយដល់កុមារ អំឡុងពេលមានវិបត្តិវីរុសកូរ៉ូណា

        កីឡាករ​ Marcus Rashfordបានបង្ហើបប្រាប់ពីតួនាទី​របស់​ខ្លួន​ក្នុង​ការ​រៃអង្គាស​ប្រាក់​បាន​២០​លានផោន​ ដើម្បី​ជួយ​ចិញ្ចឹម​ក្មេង​ៗ​ អំឡុង​ពេល​មាន​ការ​រីករាយ​ដាលនៃវីរុស​កូវីដ១៩​។

        Rashford បាន​និយាយថា “​ខ្ញុំគិត​ថា វាមាន​ទឹកប្រាក់ប្រហែល​២០​លានផោន​។ វាគឺជា​ចំនួន​ដ៏ច្រើន។ ដំបូង​ការ​បរិច្ចាគហាក់ដូចជា​យឺតយ៉ាវសម្រាប់កុមារ។ ខ្ញុំបាន​បរិច្ចាគប្រាក់មួយចំនួន​ដោយផ្ទាល់ខ្លួន គឺប្រហែលជា​ ៥០.០០០​ផោន​ឬ ៦០.០០០​ផោន​ ហើយបន្ទាប់មក​ខ្ញុំ​ចាំបាន​ថា ពីរថ្ងៃក្រោយ​ វាកើន​ដល់​១៤០​.០០០​ផោន​”។

        Rashford បន្ត​ថា មួយសប្តាហ៍​ក្រោយ​មក ទឹកប្រាក់​បាន​កើន​ដល់​៦ ឬ៧​លាន​ផោន​ នៅពេល​ក្រុម​ហ៊ុន​ធំៗ​មួយចំនួន​ចាប់ផ្តើម​ចូល​រួម​ហើយ ត្រឹម​ពីរ​បីថ្ងៃមុន​ ទឹកប្រាក់​កើន​ដល់​២០លាន​។

        កីឡាករដែល​មាន​ដើម​កំណើត​នៅ​ក្រុងម៉េនឆេស្ទ័ររូបនេះធ្លាប់ទទួល​បាន​អាហារ​ដោយ​ឥតគិត​ថ្លៃ​ ហើយ​បាន​និយាយថា ខ្លួន​ប្រហែលជា​ស្ថិតក្នុង​ស្ថានភាព​ដូច​គ្នា​នឹង​កុមារងាយ​រងគ្រោះ​ដែល​ខ្លួន​កំពុង​ជួយ​នេះ ប្រសិនបើ​វិបត្តិបច្ចុប្បន្ន​នេះកើត​ឡើង​កាល​ដែល​ខ្លួន​នៅ​វ័យ​កុមារ។

        ខ្សែប្រយុទ្ធសញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​និយាយថា “​ប្រសិនបើ​រឿង​នេះ​កើត​ឡើង​កាល​ពី​១០​ឬ១៥​ឆ្នាំមុន វាប្រាកដជា​ប៉ះពាល់ដល់​ខ្លួន​ខ្ញុំផ្ទាល់”៕

adverise with khmeread