adverise with khmeread 5b83c7e1 3d4e 4c63 9a60 f9f1b8f25125

រំលោភ​នារី​ម្នាក់​មានកូន​ខ្ចី​២​ខែ​ជាប់​ខ្នោះ​

      ស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្វាយជ្រុំ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​27​មីនាឆ្នាំ​2016 វេ​លោ​ម៉ោង​12​និង​30​នាទី​រសៀល នៅ​ភូមិ​ឃ្លាំង​ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង​បន្ទាប់ពី​បាន​ចាប់​នារី​ម្នាក់​រំលោភ​បានសម្រេច​ខណៈ​កំពុង​ដេក​យោល​កូនខ្ចី​២​ខែ។​

      ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ប៉ោ វណ្ណា ភេទ​ប្រុស​អាយុ​35​ឆ្នាំ​ជាតិខ្មែរ មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​កើតហេតុ​ខាងលើ បាន​ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ​ឈ្មោះ​ក​.​ស​.​ន​.​ភេទ​ស្រី​អាយុ​23​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយ​​គ្នា ខណៈពេលដែល​នារី​រងគ្រោះ កំពុង​ដេក​យោល​កូន​ដែល​ទើបនឹង​កើត​បាន​ពីរ​ខែ​នៅលើ​គ្រែ​ខាងជើង​ផ្ទះ​នៅវេលា​ម៉ោង​3​រសៀល​។​

       បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​នារី​គ្រោះ រួចមក​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ស្វាយជ្រំ​ក៏បាន​ឃាត់ខ្លួន​ឈ្មោះ​ប៉ោ​វណ្ណា​យកមក​សាកសួរ​។​

       នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ប៉ោ វណ្ណា​បាន​ឆ្លើយ​សារភាពថា​​ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​ទៅលើ​នារី​រងគ្រោះ​ប្រាកដ​មែន​។​

       បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ប៉ោ​វណ្ណា​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​ស្វាយជ្រំ​ ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់