adverise with khmeread 1

Ronaldo៖ ខ្ញុំ​ចង់ឱ្យ​កូន​របស់ខ្ញុំ​ក្លាយជា​កីឡាករ​បាល់ទាត់​កំពូល​ម្នាក់​ដូច​ឪពុក​របស់គេ

​    ​កីឡាករ​បាល់ទាត់​កំពូល Cristiano Ronaldo បាន​លេចមុខ​ក្នុង​កម្មវិធី Luyin Jichengzhe របស់​ស្ថានីយទូរទស្សន៍​ចិន Zhejiang Satellite TV ដើម្បី​ពញ្ញាក់​អារម្មណ៍​ភ្ញៀវ​វ័យក្មេង​ពីរ​នាក់​ដែលជា​កីឡាករ​បាល់ទាត់​ជនជាតិ​ចិន​។​

​     ប៉ុន្តែ​នៅក្នុង​កម្មវិធី​នោះ​គាត់​បាន​និយាយ​ពី​អនាគត​របស់​កូនប្រុស​របស់គាត់​ថា "​ខ្ញុំ​ចង់ឱ្យ​កូនប្រុស​របស់ខ្ញុំ​ក្លាយជា​កីឡាករ​បាល់ទាត់​។ ខ្ញុំ​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ហើយ​ខ្ញុំ​ចង់ឱ្យ​គាត់​ដូច​ខ្ញុំ​ដែរ​។ ខ្ញុំ​គិតថា គាត់​មាន​អ្វីៗ​ដើម្បី​ក្លាយជា​អត្ត​ព​លិ​ក​ម្នាក់ គាត់​មាន​អត្ត​ច​រិ​ក​ជា​អ្នកកីឡា​។ ជាក់ស្តែង​គាត់​ពិតជា​នៅ​ក្មេង​ណាស់​! គាត់​ទើបតែ​មាន​អាយុ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​ស្រឡាញ់​បាល់ទាត់ ដូច្នេះ​នេះ​ជា​អត្ថិភាព​មួយ​ហើយ​។ ខ្ញុំ​មាន​បាល់​ចំនួន ៣០ នៅផ្ទះ ហើយ​គាត់​តែងតែមាន​មួយ​និង​ស្រឡាញ់​វា​ទៀតផង​។ ខ្ញុំ​នឹងមិន​បង្ខំ​គាត់​ឱ្យ​ក្លាយជា​កីឡាករ​បាល់ទាត់​ទេ ទុកឱ្យ​វា​ទៅតាម​ធម្មជាតិ​របស់គាត់​ចុះ​! ប៉ុន្តែ ជាក់ស្តែង ខ្ញុំ​ចង់ឱ្យ Cristiano Jr ក្លាយជា​កីឡាករ​ម្នាក់​។ កីឡាករ​កំពូល​ម្នាក់ ដូច​ឪ​របស់គេ​អ៊ីចឹង​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់