adverise with khmeread 1

​អនាគត​របស់ Arsenal ច្បាស់​ជា​ដូច Man Utd បច្ចុប្បន្ន​ប្រសិនបើ​លោក Wenger ចាកចេញ​ពិតមែន​

​    ​វីរៈបុរស​កាំភ្លើង​ធំ គឺ​លោក David Seaman បាន​ព្រមាន​ប្រិយមិត្ត Arsenal ថា ការចាកចេញ​របស់លោក Arsene Wenger ប្រហែលជា​មិន​ផ្ដល់​លទ្ធផល​ល្អ​ដល់​ក្លឹប​ឡើយ​។​

​    ​អតីត​អ្នកចាំទី​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​ជឿថា លោក Wenger គួរតែ​បន្ត​ជាមួយ​ក្លឹប ប៉ុន្តែ​ប្រសិនបើ​គាត់​ពិតជា​នឹង​ចាកចេញ​ពិតមែន​នោះ Arsenal នឹង​ជួប​ការលំបាក​ដូច​ក្រុម Manchester United បច្ចុប្បន្ន បន្ទាប់ពី​លោក Sir Alex Ferguson បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​។​

​    ​លោគ Seaman បាន​និយាយថា "​ខ្ញុំ​ពិតជា​ខកចិត្ត​ចំពោះ​គំនិត​អវិជ្ជមាន​ទាំងនេះ​ចំពោះ​លោក Arsene​។ ការផ្លាស់ប្តូរ​នៅពេល​យើង​នៅ​កំពូល​? រឿងនេះ​មិនមែន​សម្រាប់​ខ្ញុំ​ទេ​។ ខ្ញុំ​ជា​អ្នកគាំទ្រ​ស្លាប់​រស់​របស់លោក Arsene ម្នាក់​"​។​

​    ​គាត់​បាន​បន្តថា "​មើល​ក្រុម Manchester United ចុះ​! មើលថា​តើ​មានរឿង​អ្វី​បាន​កើតឡើង​ចំពោះ​ពួកគេ​។ ពួកគេ​បាន​បាត់បង់​លោក Alex Ferguson ដែលជា​គ្រូបង្វឹក​កំពូល​ម្នាក់​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់