adverise with khmeread Addicted your smartphone and how fight back

សញ្ញា ១០ បង្ហាញថាអ្នកកំពុងញៀននឹងស្មាតហ្វូន (និងរបៀបបំបាត់ការញៀននេះ)

ត្រឹមត្រូវណាស់ អ្នកស្រឡាញ់ស្មាតហ្វូនរបស់អ្នក។ វាជួយឲ្យអ្នកយល់ពីចំណុច A ទៅចំណុច B, វាជួយឲ្យអ្នកអាចចូលប្រើអ៊ីមែលយ៉ាងងាយស្រួល ហើយវាជួយឲ្យអ្នករក្សាការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិជិតឆ្ងាយ។ គ្មានផ្លូវទេដែលរបស់អស្ចារ្យបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់យើង មែនទេ? ចម្លើយគឺខុស។ 

ការញៀនស្មាតហ្វូនគឺជាក្តីបារម្ភដ៏ពិតប្រាកដមួយ ជាពិសេសនៅពេលមនុស្សកាន់តែពឹងផ្អែកខ្លាំងទៅៗលើឧបករណ៍អេឡិចត្រូនិចទាំងនេះដើម្បីធ្វើសកម្មភាពប្រចាំថ្ងៃ។ ប្រសិនបើអ្នកបារម្ភថាការចំណាយពេលច្រើនលើស្មាតហ្វូនរបស់អ្នកអាចធ្វើឲ្យក្លាយខ្លួនជាអ្នកញៀនស្មាតហ្វូនដកចិត្តមិនរួច អ៊ីចឹងសញ្ញាទាំង ១០ ខាងក្រោម អាចជាពេលវេលាដែលអ្នកគួរតែស្វែងរកការជួយហើយដើម្បីបំបាត់ភាពញៀនដូចខាងក្រោម៖ 

១- អ្នក Text ឬ សរសេរសារផ្ញើទៅវិញទៅមកជាមនុស្សក្នុងបន្ទប់ជាមួយអ្នក។ 
២- ទូរស័ព្ទរបស់អ្នកទៅតាមអ្នកគ្រប់ទីកន្លែង សូម្បីបន្ទប់ទឹក។ 
៣- អ្នកមិនអាចចាំលេខទូរស័ព្ទរបស់មនុស្សជាទីស្រឡាញ់។ 
៤- អ្នកគេងជាមួយទូរស័ព្ទ។
៥- អ្នកមិនដឹងថាត្រូវបិទទូរស័ព្ទដូចម្តេចទេ។ 
៦- ការឲ្យតម្លៃលើខ្លួនអ្នកត្រូវបានផ្សារភ្ជាប់ទៅនឹងចំនួន Notification ដែលអ្នកទទួលបាន។ 
៧- អ្នកមើលឃើញរូបភាពតាមរយៈកម្មវិធីទូរស័ព្ទច្រើនជាងរូបភាពដែលអ្នកមើលឃើញផ្ទាល់ភ្នែករបស់អ្នក។
៨- អ្នកភ័យស្លន់ស្លោពេលពុំឃើញទូរស័ព្ទនៅក្បែរខ្លួន។
៩- អ្នកសុខចិត្តទៅកន្លែងណាមួយយឺតជាជាងទៅដោយគ្មានទូរស័ព្ទស្មាតហ្វូន។ 
១០- អ្នកមិនអាចឈប់សម្លឹងមើលទៅលើអេក្រង់ សូម្បីអំឡុងពេលមើលភាពយន្ត ឬកម្មវិធីទូរទស្សន៍ដែលអ្នកចូលចិត្ត។

សញ្ញាមួយចំនួនហាក់ដូចជាពន្លើស ឬមិនសមហេតុផលទេ ប៉ុន្តែសញ្ញាទាំងអស់នេះគឺពិតជាការចង្អុលបង្ហាញថាការពឹងផ្អែករបស់អ្នកលើស្មាតហ្វូនកំពុងឈានដល់កម្រិតធ្ងន់ធ្ងរហើយ។ ទោះបីជាស្មាតហ្វូនផ្តល់ប្រយោជន៍ច្រើនដល់យើងក៏ដោយ ក៏ប៉ុន្តែការជក់នឹងវាខ្លាំងពេកពុំមានន័យថាអ្នកនឹងមិនរងផលប៉ះពាល់នោះទេ។ ការពិបាកផ្តោតអារម្មណ៍ ការគេងមិនលក់ និងការធុញថប់អារម្មណ៍គឺសុទ្ធតែត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រើស្មាតហ្វូនហួសកម្រិត នេះមិននិយាយអំពីការបំផ្លាញផ្សេងៗទៀតដល់ទំនាក់ទំនងផ្ទាល់រវាងមនុស្សនិងមនុស្ស និងជំនាញទំនាក់ទំនងផ្សេងទៀតផង។ 

- របៀបបំបាត់ការញៀនស្មាតហ្វូន
វាងាយស្រួលទេក្នុងការបំបាត់ការញៀនស្មាតហ្វូន។ ប្រសិនបើអ្នកកំណត់ឃើញសញ្ញាមួយឬពីរដូចខាងលើ អ្នកប្រហែលជាចង់ពិចារណាកាត់បន្ថយការញៀនស្មាតហ្វូនជាមិនខាន។ ខាងក្រោមនេះគឺជាវិធីងាយស្រួលចំនួន ៤ ដើម្បីកាត់បន្ថយការប្រើប្រាស់ស្មាតហ្វូន៖ 

១- ដាក់កំហិតលើការប្រើប្រាស់
ត្រូវចាប់ផ្តើមបង្កើតវិធានការទប់ស្កាត់មួយចំនួនដើម្បីជួយខ្លួនអ្នកគ្រប់គ្រងការប្រើប្រាស់ស្មាតហ្វូន។ ឧទាហរណ៍ អ្នកអាចកំណត់ថា ត្រូវចាំរយៈពេលមួយម៉ោងសិនទើបប្រើវា បន្ទាប់ពីដើរហាត់ប្រាណរួច ឬ បិទទូរស័ព្ទចោលអំឡុងពេលបាយថ្ងៃត្រង់ ឬពេលមើលកម្មវិធីទូរទស្សន៍ចូលចិត្ត។ វាមិនសំខាន់ថាអ្នកត្រូវកំណត់រយៈពេលប៉ុន្មានសម្រាប់ប្រើស្មាតហ្វូនទេ សំខាន់គឺអ្នកបានកំណត់ពេលសម្រាប់ប្រើវា។ 

២- កុំខ្វល់ពីអ្វីៗដែលលោតលើទូរស័ព្ទ
តើអ្នកចាំបាច់ត្រូវតែឆ្លើយតបភ្លាមៗចំពោះរាល់ការតេចូល សារ ឬអ៊ីមែល ដែលចូលមកក្នុងទូរស័ព្ទរបស់អ្នក មែនទេ? សាកល្បងទុករឿងទាំងអស់នេះចោល រហូតដល់អ្នកប្រមូលអារម្មណ៍បានមូលឡើងវិញបន្ទាប់ពីមមាញឹកពេញមួយថ្ងៃ។ ត្រូវបង្កើនពេលវេលារង់ចាំជាបន្តបន្ទាប់ រហូតដល់អ្នកមានពេលទំនេរពិតប្រាកដដើម្បីឆ្លើយតបនឹងរឿងទាំងនោះ។ ការលុបបំបាត់បានរាល់ការរំខានភ្លាមៗទាំងអស់នេះនឹងជួយសម្រាលភាពតានតឹង កាត់បន្ថយភាពធុញថប់អារម្មណ៍ និងជួយជម្រុញការផ្តោតអារម្មណ៍ និងផលិតភាពការងារផងដែរ។ 

៣- ត្រូវព្យាយាមយល់ពីអារម្មណ៍ពិតរបស់ខ្លួន
តើអ្នកកត់សម្គាល់ឃើញថាអ្នកមានអារម្មណ៍បែបណានៅពេលឈោងដៃចាប់យកទូរស័ព្ទម្តងៗ? ការយល់ពីអារម្មណ៍ពិតរបស់ខ្លួនអាចផ្តល់ជាគន្លឹះមួយចំពោះហេតុផលដែលអ្នកចង់ឈោងដៃចាប់យកស្មាតហ្វូន។ តើអ្នកធុញទ្រាន់ អន្ទះអន្ទែងក្នុងចិត្ត ស្ត្រេស៍ ឬឯកោ? នៅពេលណាដែលអ្នកចាប់ផ្តើមយល់ពីអារម្មណ៍ពិតដែលនាំអ្នកឲ្យងាកទៅរស្មាតហ្វូន នោះអ្នកនឹងអាចស្វែងវិធីផ្សេងដើម្បីបំបាត់រាល់អារម្មណ៍ទាំងនេះ។ 

៤- រករបស់ជំនួសស្មាតហ្វូន
ស្មាតហ្វូនបានក្លាយជាដៃគូលេខមួយសម្រាប់មនុស្សសឹងគ្រប់គ្នាទៅហើយ។ ត្រូវកំណត់វិធីផ្សេងដើម្បីផ្តល់ផាសុកភាពដល់ខ្លួនឯងនៅពេលដែលអ្នកចង់ប្រើប្រាស់ស្មាតហ្វូនបំផុត។ ប្រសិនបើអ្នកងាកទៅរកទូរស័ព្ទ នៅពេលអ្នកមានអារម្មណ៍ធុញ ឬភ័យខ្លាច ចូរអនុវត្តបច្ចេកទេសរំងាប់អារម្មណ៍ឲ្យស្ងប់មួយចំនួន ដែលវានឹងជួយអ្នកឲ្យងាកទៅរកការយកចិត្តទុកដាក់លើខ្លួនឯង និងពិភពលោកជុំវិញខ្លួនអ្នកជំនួសឲ្យទូរស័ព្ទ៕ 

adverise with khmeread

មតិយោបល់