adverise with khmeread Index1

ចូលទិញកាតទូរសព្ទ័បែរជាត្រូវម្ចាស់Wingសង្ស័យថាជាក្រុមចោរប្លន់ បង្កឲ្យមានការភ្ញាក់ផ្អើល

      ភ្នំពេញ ៖ បុរស ៣នាក់ត្រូវបានម្ចាស់បើកអាជីវកម្មវេរលុយWingមួយកន្លែងក្នុងខណ្ឌដង្កោ សង្ស័យថាជា"ក្រុមចោរប្លន់ "បានរាយការណ៍ដល់សមត្ថកិច្ចខណ្ឌដង្កោបង្កឲ្យមានការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ជាបន្ទាន់ដោយឃាត់ជនសង្ស័យសួរនាំកាលពីវេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី ១៥ ខែធ្នូ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ។
    ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដំបូងម្ចាស់វេរលុយWingបានរាយការណ៍មកប្រាប់ថា មានជនស្ស័យ៣នាក់បានចូលមកទិញកាតទូរស័ព្ទ ហើយសួរនាំរកម្ចាស់វីងថែមទៀត ។ខណៈនោះបុគ្គលិកដែលបម្រើការក្នុងWingបានរាយការណ៍ដល់ម្ចាស់ភ្លាមៗ ។សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ភ្លាមនោះ រួចបានធ្វើការឃាត់ខ្លួន បុរស៣នាក់ ដឹកយកមកសួរនាំនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ។
     ក្រោយពេលសួរនាំអ្នកទាំង ៣រួចមក ខាងប៉ូលិសខណ្ឌដង្កោបានឲ្យដឹងថា អ្នកទាំង ៣នាក់សុទ្ធតែជា ប៉េអឹម ( PM) មកលេងផ្ទះមិត្ដភក្ដ ដោយទូរស័ព្ទអស់លុយបានចូលទិញកាត គាប់ជួនអីកន្លែងដែលខ្លួនចូលទិញកាតនោះជាកន្លែងអ្នកដែលធ្លាប់ស្គាល់ទើបបានជាសួរនាំម្តងពីនេះពីនោះដោយធ្វើឲ្យបុគ្គលិកនោះមានការភ័យស្លន់ស្លោក៏បានទូរស័ព្ទប្រាប់ម្ចាស់Wingហើយម្ចាស់បានរាយការណ៍ប្រាប់សមត្ថកិច្ច ទាំងខ្លួនមិនដឹងរឿងច្បាស់ផងនោះ ។
    ក្រោយមកម្ចាស់វីងមកដល់អធិការខណ្ឌដង្កោ បានឃើញអ្នកទាំង៣ ហើយបានស្គាល់បុរសម្នាក់ក្នុងចំណោម អ្នកទាំង៣នាក់។ ហើយភ្លាមនោះម្ចាស់Wingបានប្រាប់ប៉ូលិសវិញថា"មិនអីនោះទេនេះជាករណីយល់ច្រឡំ"។ ពេលសួរនាំចប់ខាងប៉ូលិសបានឲ្យអ្នកទាំង ៣នាក់ និងម្ចាស់Wingទៅវិញ៕

adverise with khmeread

មតិយោបល់