adverise with khmeread 81a0217a 9deb 4bf8 b732 08c2521abcf9

យក​សាំង​ស្រោច​លើ​ប្រពន្ធ​រួច​ដុត​ឲ្យ​របួស​ជាប់​ខ្នោះ​

    ស្ទឹងត្រែង​-​មណ្ឌលគិរី ៖ មាន​ហេតុការណ៍​២​ករណី​កើតឡើង​គឺ​នៅ​ខេ្ត​ស្ទឹងត្រែង​មាន​បុរស​ម្នាក់​ស្រោច​ប្រេងសាំង​ចាក់​ដុត​ប្រពន្ធ​ឲ្យ​របួស​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ និង​នៅ​ខេត្តមណ្ឌលគិរី​មាន​ករណី​ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​ពេល​ម្ចាស់ផ្ទះ​ទៅ​ចាំចម្ការ។​

     ករណី​១-​ថ្ងៃទី​២៧​មីនា​២០១៦ វេលា​ម៉ោង​០៩​និង​២០​នាទី​តាម​បញ្ជារ​របស់លោក​ព្រះ​រា​អាជ្ញា​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ ផេង ពិចិត្រ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ នៅ​ចំណុច​ឡរ​ឥដ្ឋ ស្ថិតក្នុង​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង បាន​ប្រើ​អំពើហិង្សា​ដោយ​ចាក់​សាំង​ចំនួន​កន្លះ​លីត្រ​មកចាក់​លើ​ប្រពន្ធ​ហើយ​ដុត​បណ្តាលឱ្យ​របួស មូលហេតុ​ផ្តើមចេញពី​ការ​ប្រច័ណ្ឌ។​

      ករណី​ខាងលើនេះ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​និង​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​

      ករណី​២-​នៅវេលា​ម៉ោង​០៩ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២៧ ខែ មិនា​ឆ្បាំ​២០១៦ នៅ​ចំណុច​ភូមិ មេ​ប៉ៃ​ឃុំ​ពូ​ជ្រី ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី មាន​ករណី​ចោរកម្ម​កើតឡើង​០១​ករណី ដោយ​ជនសង្ស័យ​បានគាស់​ទ្វារផ្ទះ​ជនរងគ្រោះ​លួច​យកបាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុ​ដា​សេ​125 ពណ៌​ខ្មៅ​ពេល​ម្ចាស់ផ្ទះ​ទៅ​ចម្ការ ។​

      ប៉ូលិស​និយាយថា ជង​រងគ្រោះ​ឈ្មោះ​ណាន នៀម ភេទ ប្រុស អាយុ​៤៦ ឆ្នាំ​។​ ​ក្នុងករណីនេះ​កម្លាំង​ប៉ូលិស​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដើម្បី​វែកមុខ​ជនសង្ស័យ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់