លីកបាល់ទាត់កំពូលហូឡង់ទំនងលុបចោលក្រោយបម្រាមលើព្រឹត្តិការណ៍ធំៗត្រូវបានបន្លាយពេល

សមាគមបាល់ទាត់ហូឡង់ "គ្មានបំណងនឹងបន្ត" រដូវកាលលីកកំពូល Eredivisie ទៀតទេ បន្ទាប់ពីរដ្ឋាភិបាលបានបន្លាយពេលលើការហាមឃាត់លើព្រឹត្តិការណ៍ធំៗ រហូតដល់ថ្ងៃទី១ ខែកញ្ញាដោយសារវីរុសកូរ៉ូណា។

ក្រុម Ajax និង AZ Alkmaar កំពុងនាំមុខក្នុងតារាងចំណាត់ថ្នាក់របស់ហូឡង់ជាមួយពិន្ទុស្មើគ្នា បន្ទាប់ពី ២៦ប្រកួត ដោយក្រុម Ajax មានចំនួនគ្រាប់បាល់ច្រើនជាង។

ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ហូឡង់ KNVB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន "គ្មានចេតនាបន្តការប្រកួតប្រជែងឆ្នាំ ២០១៩-២០១០ នោះទេ" ប៉ុន្តែនឹងពិគ្រោះជាមួយ Uefa មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ។

កាលពីព្រឹកថ្ងៃអង្គារ Uefa បាននិយាយថា លីកអឺរ៉ុបមួយចំនួនអាចត្រូវបានលុបចោល "ក្នុងករណីពិសេស" ដោយសារតែជំងឺរាតត្បាត កូវីដ១៩៕


 

adverise with khmeread