adverise with khmeread 1

​ករណី​បំផ្ទុះ​គ្រាប់បែក​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​បានសម្លាប់​មនុស្ស​ជាច្រើន​នៅក្នុង​ឧទ្យាន​មួយ​

    ​មន្ត្រីប៉ូលិស​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស​ចំនួន ៦៩ នាក់​បាន​ស្លាប់​និង​របួស​ជាច្រើន​នាក់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​ឧទ្យាន​សាធារណៈ​នៅ​ភាគ​ខាងកើត​ទីក្រុង Lahore ប្រទេស​ប៉ា​គី​ស្ថាន​។​

​    ​នៅ​ឧទ្យាន​នោះ​មានការ​ប្រមូលផ្តុំ​របស់​ក្រុមគ្រួសារ​ជាច្រើន និង​ខ្លះទៀត​កំពុង​ប្រារព្ធ​ពិធីបុណ្យ Easter​។ ជនរងគ្រោះ​ភាគច្រើន​ជា​ស្ត្រី​និង​កុមារ​។​

​    ​ប៉ូលិស​បាន​ប្រាប់​សារព័ត៌មាន BBC ថា រឿងនេះ​អាចជា​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។ ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​បាន​និយាយថា ពួកគេ​ជា​អ្នក​វាយប្រហារ​ក្នុងករណីនេះ​។​

​    ​បើ​យោងតាម​ស្នងការ​ប៉ូលិស​ក្រុង Lahore គឹ​លោក Mohammad Usman បានឱ្យដឹងថា ចំនួន​អ្នករងរបួស​បាន​ឡើងដល់ ១៩៣ ហើយ​។​

​    ​ប្រធានាធិបតី​ប៉ា​គី​ស្ថាន​បាន​ថ្កោលទោស​ចំពោះ​ការ​បំផ្ទុះ​នេះហើយ​រដ្ឋាភិបាល​ក្នុង​តំបន់​បានប្រកាស​ការ​កាន់ទុក្ខ​ចំនួន​បី​ថ្ងៃ​បន្ទាប់​ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់