adverise with khmeread 2

ជិតចូលឆ្នាំហើយ តើលោកអ្នកស្គាល់ប្រវត្តិល្បែងទាញព្រ័ត្រដែរទេ?

​    ​ល្បែង​ទាញព្រ័ត្រ ជា​ល្បែង​លេង​កំសាន្ត​របស់​យុវជន​ខ្មែរ​ទាំង​បុរស ទាំង​ស្ត្រី ក​ម្លោះ ក្រម​។ ល្បែង​នេះ គេ​លេង​ដោយ​ប្រើ​កម្លាំងកាយ​ជា​មូលហេតុ ហើយ​គេ​លេងតែ​នៅ​រដូវចូលឆ្នាំ​ខ្មែរ គឺ​ខែ​ចែ​ត្រ​-​ពិសាខ ប៉ុណ្ណោះ​។ គេ​ច្រើន​និយម​លេង​ក្នុង​វត្ត​អារាម ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ព្រោះ​វត្តមាន​ទីវាល​ធំ​ទូលាយ ងាយ​ដល់​ការលេង​ល្បែង​នេះ តែ​អាចលេង​នៅតាម​ភូមិ​ក៏បាន បើប្រសិន​ជា​ភូមិ​នេះ​មាន​មនុស្ស​នៅ​ផ្ដុំគ្នា​ច្រើន ហើយ​មាន​ទីវាល​ល្មម​លេង​កើត​។ ល្បែង​នេះ​គេ​ច្រើន​លេង​នៅពេល​ថ្ងៃ តែបើ​ប្រសិន​ជាមាន​ចង្កៀង​យ៉ាង​ភ្លឺឬ​ពន្លឺ​ព្រះ​ចន្ទ​ភ្លឺ​ថ្លា​ល្អ គេ​អាច​លេង​នៅពេល​យប់​ក៏បាន​។​

​    ​សមាសភាព​នៃ​អ្នកលេង ល្បែង​នេះ គេ​ចែក​មនុស្ស​អ្នកលេង​ជា ២ ក្រុម ម្ខាងៗ យ៉ាងតិច​ត្រឹម ៥ នាក់ ឬ ១០ នាក់​ឡើងទៅ​តាម​ដែល​គេ​រកគ្នា​បាន​ប៉ុន្មាន ក៏​លេង​ប៉ុណ្ណោះតែ​តាម​ទម្លាប់​អ្នកស្រុក​បើ​មាន​មនុស្ស​ស្រី​ចូល​លេង​ផង គេ​ឲ្យ​ស្រីៗ​នៅ​ម្ខាង ប្រុសៗ​នៅ​ម្ខាង ហើយ​គេ​យល់ថា ភេទ​ស្រី​តែងមាន​កម្លាំង​ខ្សោយ​ជាង​បុរស គេ​តែង​ដាក់​ខាង​ស្រី​ឲ្យ​មានចំនួន​ច្រើន​លើស​ខាង​ប្រុស យ៉ាងតិច​ត្រឹម ២ នាក់​ជា​ដរាប គឺ​បើ​ខាង​ប្រុស ៨ នាក់ គេ​ដាក់​ខាង​ស្រី ១០ នាក់​។​

​    ​គ្រឿង​ប្រដាប់​សម្រាប់​លេង គេ​យក​ខ្សែព្រ័ត្រ​ធ្វើ​ពី​ស្បែក​គោ ស្បែក​ក្របី​ធ្វើជា​ព្រ័ត្រ ឬ​គេ​យក​ពួរ​ធ្វើ​ដូង​ជា​ព្រ័ត្រ សម្រាប់​ទាញ ប្រវែង​យ៉ាងខ្លី​ពី ២០ ហត្ថ​ឡើងទៅ ទំហំប៉ុនកដៃ​ក្មេង ហើយ​និង​យកស​ម្កោ​រ ឬ​គង​ម៉​ង ឬក៏​រគាំង ១ សម្រាប់​ទះ ឬ​សម្រាប់​វាយ នៅពេលដែល​ទាញ​ដំបូង​។​

    សកម្មភាពនៃអ្នកលេងដូចក្នុងរូបភាពខាងក្រោម៖

​    ​របៀប​លេង មុនដំបូង គេ​រើ​សរក​ប្រុស​ម្នាក់ ស្រី​ម្នាក់ មាន​មាឌធំ​មាំ ស្មាគាង កម្លាំង​ច្រើន ឲ្យ​ជា​អ្នក​ឈរ​កាន់​ចុង​ព្រ័ត្រ គឺ​ប្រុស​កាន់​ចុង​ម្ខាង ស្រី​កាន់​ចុង​ម្ខាង ហើយ​ឲ្យប្រុស​ម្នាក់​ស្រី​ម្នាក់ទៀត​មាន​មាឌធំ មាន​កម្លាំង ឈរ​កណ្ដាល​ព្រ័ត្រ ត្រង់​កន្លែង​ដែល​ពួក​ទាំង ២ ឈរ សម្រាប់​នៃ​ពួកខ្លួន​ឲ្យ​ខំ​ទាញ​តែ​រៀងខ្លួន ឯ​មនុស្ស​មាឌតូចៗ​ស្គមៗ​កម្លាំងខ្សោយៗ គេ​ឲ្យ​ឈរ​កណ្ដាល​គេ​។ លុះ​រៀបចំ​រួចហើយ​,​គេ​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​កាន់​សម្ភោរ ឬ​គង​ម៉​ង ឬក៏​រគាំង​ឈរ​ត្រង់​កណ្ដាល​ទី ជិត​អ្នក​ទាំងពីរ​ដែល​កាន់​ខ្សែ​ឈរ​ប្រទល់​មុខគ្នា​នោះ ផ្ដើម​ស្រែក​ឡើង​ថា យក្ស​អរ !! ឬ​យ៉ាងខ្លាំងៗ ធ្វើ​សំឡេង​វែងៗ រលាក់​រលៃ​ក​យ៉ាង​គ្រលួច​។ ហើយ​អ្នក​ប្រុង​ទាញព្រ័ត្រ​ទាំង​ប៉ុ​នា្ម​ន​ជួយ​ស្រែក​ទទួល​ឡើង​ព្រម​គ្នា​ថា ហ៊ោ​វ៉ឺៗ ៣ ដង ទាញ​ប្រុង​យកជ័យ​ជំនះ​តែ​រៀងខ្លួន​។ ក្នុងពេល​ពួក​អ្នក​ទាញព្រ័ត្រ កំពុងតែ​ខំប្រឹង​ទាញ អ្នក​កាន់​សម្ភោរ ឬ​គង​ម៉​ង់ គេ​ចេះតែ​ប​ញ្ជើ​ត​សម្ភោរ ឬ​គង​ម៉​ង់ ឬក៏​រគាំង​រឿយៗ​ឮសូរតា​ក់ទឹងៗ ឬ​ម៉ូងៗ​ម៉ឺងៗ​ជា​ដរាប ទាល់តែ​ឃើញ​ចាញ់ ឃើញ​ឈ្នះ​ម្ខាងៗ​ទើប​ឈប់​ប​ញ្ជើ​ត​។​

​    ​ពេល​លេង​ម្ដងៗ អស់​ថេរវេលា​ពី ៥-៦ នាទី ១០ នាទី ឡើងទៅ ទើប​ឃើញ​ឈ្នះ ឃើញ​ចាញ់​ម្ខាងៗ​។​

​    ​កាល​ដឹងថា ខាង​ណា​ឈ្នះ​ខាង​ណា​ចាញ់ហើយ គេ​ចាប់ផ្ដើម​លេង​សារជាថ្មី​តទៅទៀត ដរាប​ដល់​ហត់​តែ​រៀងៗ​ខ្លួន​ទើប​ឈប់​។​

​    ​ល្បែង​នេះ ចាក់​ទុកជា​ការហាត់​កម្លាំង ហាត់ប្រាណ ឲ្យ​រាងកាយ​មាន​កម្លាំង​មាន​សុខភាព​ល្អ​៕

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

អ្នកនឹងចូលចិត្ត

មតិយោបល់