Article 3511867 329ac9aa00000578 414 636x382

Mr. Bean ទៅ​មើល​កូនស្រី​សម្ដែង​ឬក៏​ទៅ​ដេក​?

    ​របាយការណ៍​ខែមករា​បាន​អះអាងថា​លោក Rowan Atkinson (Mr. Bean) បានផ្ដល់​ហិរញ្ញប្បទាន​ឲ្យ​កូនស្រី​របស់គាត់ ឈ្មោះ Lily ដើម្បី​ឈាន​ជើង​ចូល​វិស័យ​ជំនួញ​សិល្បៈ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ក៏ Mr. Bean នៅតែ​មិនអាច​គ្រប់គ្រង​ខ្លួនឯង​កុំឱ្យ​ងងុយដេក​សម្រាប់​កម្មវិធី​សម្ដែង​របស់​កូនស្រី​គាត់​នៅ The Pheasantry on Kings Road ក្នុង​សង្កាត់ Chelsea កាលពី​ថ្ងៃ​សុក្រ​។​

​    ​អ្នក​សម្ដែង​ចម្រៀង​អាយុ​២០ នាង Lily ធានាថា​ភ្នែក​ទាំងអស់​សម្លឹង​មកលើ​ការសម្ដែង​របស់​នាង តែ​ឪពុក​របស់​នាង​បានបង្ហាញ​ខ្លួន​ទាញ​ភាព​ទាក់ទាញ​ការចាប់អារម្មន៍​ពី​នាង​អស់រលីង​ក្នុងការ​សម្ដែង​នោះ​។​

​    ​ក្នុងការ​សម្ដែង​បើទោះជា​នាង​សម្ដែង​លើកដៃ​លើកជើង​និង​បញ្ចេញ​ដើមទ្រូង​យ៉ាង​ក្ដី ក៏​អ្នកទស្សនា​នៅតែ​ចាប់អារម្មណ៍ Mr. Bean ជាង​ដដែល​៕

 

ប្រភព៖ Daily

អ្នកនឹងចូលចិត្ត

មតិយោបល់