ក្រៅពីត្រយូងចេក ទំពាំងឥឡូវក្លាយជាអាហារពេញនិយមបំផុតលើពិភពលោកអំឡុងពេលប្រទេសនីមួយៗបិទដើម្បីទប់ទល់នឹងកូវីដ១៩

ទំពាំងបានក្លាយជារូបមន្តដែលគេនិយមស្វែងរកច្រើនបំផុតទូទាំងពិភពលោក នៅពេលដែលជនជាតិអាស៊ីយកវាមកធ្វើជាអាហារក្នុងអំឡុងពេលបិទប្រទេសការពារកូរ៉ូណា។

ខណៈត្រយូងចេកគឺជាមុខម្ហូបដែលគេស្វែងរកច្រើនជាងគេជាទូទៅ ទំពាំងកំពុងមាននិន្នការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយខែចុងក្រោយនេះ។

ទំពាំងមានអ្នកតាមស្វែងរកកើនឡើងដល់ទៅ ៤៨៥០ ភាគរយ ដែលនេះសបញ្ជាក់ថាតើអាហារនេះមានប្រជាប្រិយខ្លាំងកម្រិតណានៅតំបន់អាស៊ី។

ក្រុមហ៊ុន Google និយាយថា បណ្តាប្រទេសក្នុងតំបន់អាស៊ីជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលើពិភពលោក នៅពេលនិយាយអំពីការស្វែងរករូបមន្តធ្វើម្ហូបនិងការធ្វើម្ហូប។

ទំពាំងអាចបេះយកបាននៅពេលវាមានប្រវែងប្រហែល ១៥ សង់ទីម៉ែត្រ (៦ អ៊ីញ) មានរសជាតិឈ្ងុយឆ្ងាញ់ និង មានសាច់ស្រួយក្រអូប ហើយអាចប្រើក្នុងអាហារជាច្រើនមុខរាប់ទាំងស៊ុបផងដែរ។

ទំពាំងក៏មានភាពងាយស្រួលក្នុងការចម្អិតផងដែរ ដោយធ្វើឱ្យវាក្លាយជាជម្រើសអាហារដ៏ល្អសម្រាប់មេចុងភៅថ្មីថ្មោង៕ ប្រភព៖ BBC

adverise with khmeread