adverise with khmeread 12894406 942889339159315 498022517 o

ត្រឡប់​ពី​ចូលរួម​អាពាហ៍ពិពាហ៍​ក្មួយ​នៅ​ខេត្តកំពត​គ្រោះថ្នាក់​ចរាចរណ៍​បុក​ឡាន​ដឹក​ដី​ស្លាប់​នៅ​ពងទឹក​(មានវីដេអូ)

​      ​ភ្នំពេញ​​ ៖ មន្ត្រីនគរបាល​នាយកដ្ឋា​ន​ភស្តុភា​សម្ភារៈ​បច្ចេកទេស​ក្រសួងមហាផ្ទៃ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដី​​ និង​រថយន្ត​កាមរី​ហើម​កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​28 ខែមីនា ឆ្នាំ​2016 នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៣ ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ​។​

​      ប្រភពពី​សមត្ថកិច្ច​នៅ​កន្លែង​កើត ហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​កាមរី​ហើម​ធ្វើ​ដំណើ​រ​ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​ដឹក​ដី​នោះ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​។ លុះដល់​ចំណុច កើតហេតុ​ខាងលើ ទំនង​អ្នកបើក បររថ​យន្ត​កាមរី​ហើម​គាត់​ងងុយ​ក៏​ជ្រុល​បុក​ជាមួយ​រថយន្ត​ដឹក​ដី​លាន់ឮ​ដូច​រន្ទះ​ដាច់​កង់​ក្រោយ ​រីឯ​រថយន្ត​កាមរី​ហើម​កៀប​តៃ​កង់ជាប់​ក្នុង​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់តែម្តង​។ អ្នកបើកបរ​រថយន្ត​ដឹក​ដីរត់​គេចខ្លួនបាត់​។​ ស្រ្តី​ជា​ប្រពន្ធ ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹ​ងដែរ​ថា ប្តី​គាត់​បាន​ទៅ​ខេត្តកំពត​ដើម្បី​ចូលរួម​ការក្មួយ ហើយក៏​ប្រ​យ៉ាប់​មក​ធ្វើការ​វិញ​ក៏​ងើប​តាំងពី​ព្រលឹម ហើយក៏​ជួប​ឧប្បត្តិហេតុ​ចរាចរណ៍​នេះ​តែង​ម្តង​។​

​      សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​មានឈ្មោះ កៅ សុខលាភ ភេទ​ប្រុស អាយុ​៤៩ឆ្នាំ បំរើការ​នៅ​នាយកដ្ឋាន​ភស្តុភា​សំភា​រៈបច្ចេកទេស​ក្រសួងមហាផ្ទៃ ជិះ​រថយន្ត​ម៉ាក​កាមរី​ហើមពណ៌​ខៀវ ពាក់​ស្លាក​លេខ ​2o-8248​​ ធ្វើដំណើរ​ពី​ត្បូង​។ ចំណែក​រថយន្ត​ដឹក​ដី​ពណ៌​ត្រេអ៊ី គ្មាន​ស្លាក​លេខ ក្រោ កើតហេតុ​តៃកុង​ឡាន​រត់​បាត់​។​

​      ក្រោយ​ធ្វើការ​វាស់វែង​សមត្ថកិច្ច បានប្រគល់​រថយន្តរ​ក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ការដោះស្រាយ​តាមច្បាប់​។ ចំណែកសាកសព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់