ការប្រកួតបាល់ទាត់ EPL អាចនឹងចាប់ផ្តើមឡើងវិញនៅប៉ុន្មានសប្តាហ៍ទៀត

លោក បូរីស ចនសុន ត្រូវបានគេជូនព័ត៌មានសង្ខេបខ្លីអំពីគម្រោងសម្រាប់បាល់ទាត់ក្របខ័ណ្ឌ Premier League ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍វិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។ នេះបើយោងតាមវេបសាយ DailyMail។

លោកនាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ ត្រូវបានជូនដំណឹងអំពីសំណើសម្រាប់ការប្រកួត ដែលត្រូវលេងនៅក្នុងកីឡដ្ឋានបិទទ្វារ។

ហើយយោងតាមវេបសាយ The Sun បានអះអាងថា លោក ចនសុន មើលឃើញថាការបន្តការផ្សាយកីឡាបន្តផ្ទាល់ឡើងវិញ គឺជាគន្លឹះក្នុងការលើកកម្ពស់ស្មារតីរបស់ប្រទេសជាតិមួយនេះ បន្ទាប់ពីការបិទទ្វារអស់ជាច្រើនសប្តាហ៍។

លីកបាល់ទាត់អង់គ្លេសផ្សេងទៀត ព្រមទាំងកីឡាគ្រីឃីក តេន្នីស និងប្រណាំងសេះ ក៏អាចបន្តនៅក្រោមសំណើយ៉ាងទូលំទូលាយ ដែលគ្រោងនឹងពិនិត្យមើលបន្ថែមរវាងពួករដ្ឋមន្ត្រី ក្រុមមន្ត្រីមកពីសុខភាពសាធារណៈអង់គ្លេស និងស្ថាប័នកីឡាផ្សេងទៀត៕ 


 

adverise with khmeread