សំណើចថ្ងៃអាទិត្យ ៖ កូនប្រុសអាយុ ៩ ឆ្នាំទៅចូលរួមបុណ្យសពជាមួយឪពុកទាំងបង្ខំចិត្ត

នៅពេលកូនប្រុសម្នាក់មានអាយុ ៩ ឆ្នាំ ឪពុករបស់គេបានបង្ខំឱ្យទៅជាមួយគាត់ដើម្បីចូលរួមបុណ្យសពមិត្តភក្តិរបស់គាត់ ដែលកូននោះមិនដែលស្គាល់ពីមុនទេ។ 

នៅពេលឪពុកកូនទៅដល់ កូនប្រុសសម្ងំអង្គុយនៅកៀនរបងផ្ទះបុណ្យ រង់ចាំដល់ម៉ោងឪពុកខ្លួនចេញពីរោងបុណ្យវិញ។ ស្រាប់តែពេលនោះមានបុរសម្នាក់ដើរមករកក្មេងនេះ រួចនិយាយថា "រីករាយនឹងជីវិតទៅអាក្អូន ព្រោះពេលវេលាដើរលឿនដូចហោះ មើលមកពូចុះ ពូមិនដែលរីករាយនឹងជីវិតទេ"។ បុរសនោះអង្អែលក្បាលក្មេងនេះរួចដើរទៅក្រៅបាត់។ 

មុនពេលចាកចេញ ឪពុកបានបង្ខំកូននេះទៅលាសាកសព។ នៅពេលកូនប្រុសនេះអើតមើលសាកសព រូបគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបុរសដែលរូបគេទើបនិយាយជាមួយ មានមុខមាត់ដូចបុរសនៅក្នុងក្តារមឈូសបេះបិត។ 

អស់កាលកន្លងទៅជាច្រើនឆ្នាំ ក្មេងនេះដេកមិនលក់រាល់យប់ យល់សប្តិអាក្រក់ៗ និង មានបញ្ហាសតិអារម្មណ៍។ ក្មេងនេះកើតរោគខ្លាចខ្មោចមិនហ៊ាននៅម្នាក់ឯង ដេកយប់បើកភ្លើង ទៅជួបគ្រូពេទ្យឆ្កួត និងជួបរឿងចលាចលជាច្រើនទៀតពេញមួយវ័យជំទង់របស់ក្មេងនេះ។ 

លុះដល់វ័យជាង២០ឆ្នាំ ក្មេងនេះបានដឹងការពិតមិនគួរឱ្យជឿ ដែលបានផ្លាស់ប្តូរជីវិតក្មេងនេះទាំងស្រុង។ 

បុរសស្លាប់កាលពីគ្រានោះ តាមពិតទៅមានប្អូនប្រុសភ្លោះម្នាក់ទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត