adverise with khmeread 1

Ozil រំអុកឱ្យ​លោក Wenger ចំណាយលុយ​ទិញ​កីឡាករ​ល្អៗ​សម្រាប់​រដូវ​កាល​ក្រោយ​

    ​ខ្សែបម្រើ Mesut Ozil បានស្នើ​លោក Arsene Wenger ចំណាយ​ប្រាក់​ឱ្យ​ច្រើន​ដើម្បី​កែលម្អ​ក្រុមបាល់ទាត់ Arsenal ខណៈ​កីឡាករ​រូបនេះ​មើលឃើញ​ការលំបាក​ក្នុង​រដូវ​កាល ២០១៦/១៧ ខាងមុខ​។​

​    ​ក្រុម​កាំភ្លើង​ធំ​កម្រ​នឹង​ចាយលុយ​ណាស់​ក្នុង​រយៈពេល ១២ ខែ​ចុង​ក្រោយនេះ ជាមួយ​អ្នកចាំទី Petr Cech និង​ខ្សែបម្រើ​ការពារ Mohamed Elneny ជា​កីឡាករ​ថ្មី​ពីររូប​ប៉ុណ្ណោះ​ក្នុង​ទីផ្សារ​ដោះ​កីឡាករ​ពីរលើក​ចុងក្រោយ​នេះ​។​

​    ​ប៉ុន្តែ Ozil ជឿថា គុណភាព​នៅតែ​ត្រូវការ​ប្រសិនបើ Arsenal សង្ឃឹមថានឹង​ប្រជែង​ពាន Premier League មែន​នោះ​។​

​    ​គាត់​បាន​ប្រាប់​កាសែត​អាល្លឺម៉ង់ Welt am Sonntag ថា "​យើង​ដឹងថា​វា​នឹងមិន​ងាយស្រួល​នោះទេ​ហើយ​យើង​ត្រូវការ​ការពង្រឹង​ក្រុម ប្រសិនបើ​យើង​ចង់​នៅលើ​កំពូល​ម្តងទៀត​នៅ​រដូវ​កាល​ក្រោយ​។ វា​ពិតជា​ចាប់អារម្មណ៍​ទៀតហើយ​ដែល​ឃើញ​អ្នកណា​ចំណាយលុយ​លើ​អ្នកណា​ហើយ​ក្លឹប​ទាំងនោះ​ចាយលុយ​អស់​ប៉ុន្មាន​អំឡុង​វិស្សមកាល​រដូវក្តៅ​នេះ​"​។​

​    ​ហើយ Ozil គិតថា ការ​ប្រជែង​ពាន​នឹង​លំបាក​ខ្លាំង​ជាង​មុន​នៅពេលដែល​គ្រូបង្វឹក​កំពូលៗ​ចូលមក​ក្របខ័ណ្ឌ Premier League​។ គាត់​បាន​ប្រាប់ថា "​គ្រូបង្វឹក​កំពូលៗ​កំពុងធ្វើដំណើរ​មក​លី​ក​នេះ​។ ខ្ញុំ​កំពុង​គិតពី​លោក Pep Guardiola​។ មិន​ថា​នៅ​កន្លែង​ណា​ដែល​គាត់​បាន​ទៅ​នោះទេ គាត់​តែង​ទទួលជោគជ័យ​។ គាត់​ជា​គ្រូបង្វឹក​ដែល​ផ្តោតលើ​ការលេង​បាល់​ហើយ​ក្រុម​របស់គាត់​ពិតជា​គួរឱ្យ​កោតក្រែង​។ ខ្ញុំ​ឆ្ងល់​ថា​តើ​គាត់​នឹងធ្វើ​អ្វី​ជាមួយ Man City​។ គាត់​នឹង​លើក​ពុ​ម្ភ​បាល់ទាត់​របស់គាត់​មក​ប្រទេស​អង់គ្លេស​ហើយ​អ្នក​រាល់គ្នា​ច្បាស់​ជា​ភ្ញាក់ផ្អើល​ជាក់​ជាមិនខាន​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់