adverise with khmeread Postura1

មនុស្ស​គ្រប់គ្នា​សុទ្ធ​តែមាន​កំហុស​ក្នុង​រឿង​បត់ជើងធំ​! ទល់លាមក ឫសដូងបាត រលាក​ពោះវៀន​គឺ​សុទ្ធតែ​បណ្តាលមកពី​រឿងនេះ​

​    ​របៀប​អង្គុយ​បត់ជើងធំ​របស់​ប្រជាជន​បស្ចិមប្រទេស​អាច​បណ្តាលឱ្យមាន​បញ្ហា​ពោះវៀន​រាប់មិនអស់​រួមទាំង​ជំងឺ​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ មនុស្ស​រាប់លាន​នាក់​បាន​រង​ការឈឺចាប់​ក្នុង​ពោះ​ដោយសារតែ​ជំហរ​អង្គុយបត់ជើង ដែល​មិន​អំណោយផល​ដល់​ចលនា​របស់​ពោះវៀន​។ 

​    ​* ជំហរ​អង្គុយ​បត់ជើងធំ​ក្នុង​មុំ ៩០ ដឺ​ក្រេ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ពោះវៀន​។ 

​    ​ប្រជាជន​លោកខាងលិច​តែង​អង្គុយ​បត់ជើងធំ​ក្នុង​ជំហរ​ត្រង់​ដូច​អង្គុយ​កៅអី​ដែរ ដោយ​ខ្នង​បញ្ឈរ​ត្រង់ និង​ជើង​ដាក់​លើ​ឥដ្ឋ ហើយ​ជំហរ​អង្គុយ​បែបនេះហើយ​ដែល​នាំទៅរក​បញ្ហា​ពោះវៀន​មិនចេះចប់​មិនចេះហើយ​ក្នុងចំណោម​ប្រជាជន​រាប់លាន​នាក់​។ ជំហរ​អង្គុយ​ក្នុង​មុំ ៩០ ដឺ​ក្រេ​បាន​បណ្តាលឱ្យ​រួម​តូច​នៅត្រង់ចំណុច​រន្ធ​គូថ​និង​ចុង​ពោះវៀនធំ ដែល​ធ្វើឱ្យ​ការបញ្ចេញ​លាមក​មានការ​លំបាក​។ បញ្ហា​ពិបាក​បញ្ចេញ​លាមក​បែបនេះ ពេល​ទុក​យូរៗ​ទៅនឹង​បង្កបញ្ហា​ជំងឺ​ទាក់ទង​នឹង​ពោះវៀន​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ 

​    ​ចំពោះ​ស្ត្រី​ការ​អង្គុយ​បត់ជើងធំ​ក្នុង​ជំហរ ៩០ ដឺ​ក្រេ​យូរៗ​ទៅ​អាច​បង្ក​ឱ្យ​ស្រុត​ដៃ​ស្បូន​។ ហើយ​ជំងឺ​ដែល​នឹង​កើតឡើង​ទាក់ទង​នឹង​ការ​អង្គុយបត់ជើង​មិន​ត្រឹមត្រូវ​មានដូចជា ទល់លាមក រោគ​រលាក​ពោះវៀនធំ ឫសដូងបាត និង​ជំងឺ​ផ្សេងទៀត​ទាក់ទង​នឹង​ពោះវៀន​។ 

​    ​ជំហរ​បន្ទោរ​បង់​ល្អ​បំផុត​សម្រាប់​សុខភាព​ពោះវៀន​គឺ​ត្រូវ​អង្គុយ​ឱន​ទៅមុខ​បន្តិច (៣៥ ដឺក្រេ) ហើយ​ក្បាលជង្គង់​ត្រូវ​ខ្ពស់​ស្មើ​ក្បាលពោះ​។ ដើម្បី​ដាក់​ជង្គង់​ស្មើ​ក្បាលពោះ លោកអ្នក​គួរ​មានកូន​ជើងម៉ា​តូច​មួយ​សម្រាប់​កល់​ជើង (​មើល​ក្នុង​រូបភាព​)៕ 

 

adverise with khmeread
ប្រភព៖ ហ៊ីតដឹញូវស៍

អ្នកនឹងចូលចិត្ត

មតិយោបល់