adverise with khmeread 1

​កាត់ត Level Pro! ជំនាញ​កាត់ត​របស់​នា​ង​អន់​មែន តែ​វា​បាន​នាំ​សំណាង​ដល់​នាង​

    ​ស្ត្រី​ដែល​បាន​ក្លាយខ្លួនជា​តារា​ល្បី​មួយប៉ប្រិចភ្នែក​នៅលើ​បណ្តាញ​សង្គម Facebook បន្ទាប់ពី​បាន​កាត់ត​រូបថត  "​គួរឱ្យ​អស់សំណើច​" របស់​នាង​ចូលទៅក្នុង​រូបថត​វិស្សមកាល​របស់​ប្រជាជន​ដទៃ ត្រូវបាន​គេ​ផ្តល់ឱកាស​បានធ្វើ​ដំណើរ​ដូច​ក្តី​សុបិន​របស់​នាង​ហើយ​។​

​    ​ស្ត្រី​ជនជាតិ​កេ​ន​យ៉ា​ដែលមាន​ឈ្មោះ Sevelyn Gat រូបនេះ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​ឱកាស​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​អាស៊ី​នោះឡើយ ដូច្នេះហើយ​ទើប​នាង​បាន​សម្រេចចិត្ត​ប្រើប្រាស់​កម្មវិធី Photoshop ដើម្បី​កែច្នៃ​រូបថត​របស់​នាង​ឈរ​នៅលើ​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​នានា​នៅក្នុង​តំបន់​អាស៊ី​។​

​    ​នាង​បានចាប់ផ្តើម Photoshop ពី​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃទី ២៩ ខែកុម្ភៈ​ជាមួយនឹង​ការកាត់ត​រូបថត​មួយ​សន្លឹក​របស់​នាង​ដែល​បាន​ឈរ​នៅ​ពីមុខ​យន្តហោះ​មួយគ្រឿង ដោយ​ក្នុងនោះ​នាង​បាន​ព្រលយ​ពាក្យ​ថា "​ខ្ញុំ​បាន​ចាក​ចេញពី​ប្រទេស​ដើម្បី​ធ្វើដំណើរ​ទៅ​ចិន​ហើយ​"​។

-ដំណើរកម្សាន្តបានចាប់ផ្តើម​

- នាងទទួលបានពេលវេលាដ៏ពិសេស

- ហើយនាងមានឱកាសស្គាល់នូវអត្តសញ្ញាណល្បីៗរបស់ពិភពលោក

- ខណៈនៅថ្ងៃចុងបញ្ចប់នៃដំណើរកម្សាន្តរបស់នាងត្រូវបានបញ្ចប់ នាងក៏បានថតរូបទុកជាអុនស្សាវរិយ៍ជាមួយនឹងទេសចរណ៍ដទៃទៀតផងដែរ

​    ​ក្នុងការ​ប្រើប្រាស់​កម្មវិធី Photoshop ដ៏​អស្ចារ្យ​និង​គួ​ឱ្យអស់​សំណើច​របស់​នាង​មួយ​នេះ​មិនបាន​បញ្ចប់​ដោយ​ភាពស្ងប់ស្ងាត់​នោះឡើយ ដោយ​បណ្តា​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ទៃ​ទៀង​ក៏បានផ្តល់​ឱកាស​ដល់​នាង​ឱ្យបាន​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​បណ្តា​តំបន់​ទេសចរណ៍ និង​ពី​ធី​ប្រជុំ​ដ៏​ពិសេសៗ​មួយចំនួនទៀត​ផងដែ​រ​។

​    ​ជំនាញ​កាត់ត​ដ៏​អន់​របស់​នាង​ត្រូវបាន​អ្នកលេង Facebook ជួយ Share រាប់ពាន់នាក់ ហើយ​ឥឡូវ​អ្នកជំនួញ​នៅ​ក្រុង​ណៃ​រ៉ូ​ប៊ី​របស់​កេ​ន​យ៉ា​លោក Sam Gichuru បាន​សន្យា​ជួយ​ចេញ​លុយ​ឱ្យ​នាង​ធ្វើដំណើរ​កម្សាន្ត​មួយ​អស់ដៃ​តែម្តង​។

​    ​លោក​បាន​ប្រាប់​នាង​ថា "​ប្រសិនបើ​អ្នក​ចង់ទៅ​ខ្លាំង​យ៉ាងនេះ ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​។ ត្រៀម​ទិដ្ឋាការ​ឱ្យ​ហើយ​ទៅ ព្រោះ​សុបិន​របស់​អ្នក​ជិត​ក្លាយជា​ការពិតហើយ​"​។

​    ​លោក​ក៏បាន​និយាយ​លេងសើច​ផងដែរ​ថា "​រូប​ក្រោយៗ​ទៀត សូមកុំ​កាត់ត​ខ្លួនឯង​អី អត់​ស្អាត​ទេ​"៕

adverise with khmeread
ប្រភព៖ Telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់