adverise with khmeread 56f87b27 9a27 4510 a5b7 5b6e55501644

ចាប់​ឃាតករ​ជនជាតិ​យួន​ម្នាក់​ដែល​បានសម្លាប់​និង​រំ​លោព​សេ​ន្ថ​វៈ(​មាន​វីដេអូ​)

     ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​នាយដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ,​​ កម្លាំង​នគរបាល​ខេត្តតាកែវ​កម្លាំង​ប៉ូលិស​ស្រុក​គី​រី​វង្ស និង កម្លាំង​ប៉ូលិស​វរៈ​សេនា​តូច​លេខ ៦០៣​និង​អង្គការ​កា​ពារ​កុមារ​CPU ស្រាវជ្រាវ​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​ដែលជា​ឃាតករ កាលពី​ថ្ងៃទី​២៧ ​ខែ​មិនា ឆ្នាំ ២០១៦​ស្ថិតនៅ​ចំណុច​ភូមិ​សា ឃុំ​ភ្នំ​ឌិន ស្រុក គី​រី​វង្ស ខេត្ត តាកែវ ដែល​សម្លាប់​និង​រំលោភ​លើ​នារី​ម្នាក់​កាលពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​កន្លងទៅនេះ។​

     ប៉ូលិស​និយាយថា ឃាតករ​ឈ្មោះ​ដាង យុំ​កា​ង​ដូ ហៅ រី​ដូ ហៅ ធា​ហៅ​ភ័ក្ត្រ ភេទ ប្រុស អាយុ ២១ ឆ្នាំ​ជនជាតិ​យួន មុខរបរ​ជាង​បាញ់ថ្នាំ​តុ​.​ទូ ស្នាក់ នៅផ្ទះ លេខ​២១៩​អា ផ្លូវលំ​មាត់ទន្លេ បាសាក់​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

     ប៉ូលិស​បន្តថា  នៅ​ថ្ងៃទី​២៨​ខែ​មិនា ឆ្នាំ ២០១៦​នេះ​កម្លាំង​អធិកា​ដ្ឋា​នខ​ណ្ខ​មានជ័យ​បាន​នាំ​ជនសង្ស័យ​នេះ​បាន​ទៅ​ឲ្យ​ធ្វើ​ត្រាប់​នៅ​ពល​ដែល​ឃាតករ​រូបនេះ​បានសម្លាប់​រួច​រំលោភ​កាលពី​ថ្ងៃទី​០៧​ខែកុម្ភៈ ២០១៦ កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី (​ចូលឆ្នាំ​ចិន​)​នៅ​ចំណុច​ច្រាំង ទន្លេបាសាក់​ផ្លូវលំ​ក្រុមទី​២៨ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។​

     ឃាតករ​នេះ​បានសម្លាប់​ខណៈពេលដែល​ជន​រង គ្រោះ​ដើរ តែម្នាក់ឯង​មកលេង​ផ្ទះ​សាច់ញាតិ​(​នៅក្បែរ​កន្លែងកើតហេតុ​) ហើយ​ជនសង្ស័យ​បាន​ដើរ​ប៉ះ​ជាមួយ​ជនរងគ្រោះ​ពេលនោះ​ជនរងគ្រោះ​បាន​ស្តីបន្ទោស​ទៅលើ ជនសង្ស័យ​ពេលនោះ​ក៏បាន​ខឹង​បានធ្វើ​សកម្មភាព​ស្ទុះ​មក​ច្របាច់ក​សម្លាប់ រួច​រំលោភ​សេពសន្ថវៈ ហើយ​អូស​ទម្លាក់​មាត់ច្រាំង​ក្នុង​គុម្ព​ត្រែង។​

     ក្រោយពី​បាន​យកទៅ​ធ្វើ​ត្រាប់​រួ​រាល់​ហើយ​ជនសង្ស័យ​ដែលជា​ឃាតករ​នោះ​ឃុំខ្លួន​នៅ​អធិកា​ដ្ឋា​ន​ប៉ូលិស​ខ​ណ្ខ​មានជ័យ​ដើម្បី​ក៏​សាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​តាមផ្លូវ​ច្បាប់​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់