រដ្ឋាភិបាលអូស្ត្រាលីបញ្ចេញ App មួយដើម្បីតាមដានកូវីដ១៩ មិនបានប៉ុន្មានម៉ោងផង មានអ្នកដោនឡូតជាង ១ លាន

ប្រជាជនអូស្រ្តាលីជាងមួយលាននាក់ បានទាញយកកម្មវិធីទាក់ទងនឹងមេរោគកូរ៉ូណាក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីវាត្រូវបានបញ្ចេញដោយរដ្ឋាភិបាល។

កម្មវិធីស្មាតហ្វូន COVIDSafe ប្រើសញ្ញាឥតខ្សែ Bluetooth ដើម្បីផ្លាស់ប្តូរ "Digital Handshake" ជាមួយអ្នកប្រើប្រាស់ម្នាក់ទៀត នៅពេលពួកគេចូលកៀកគ្នាចម្ងាយ ១,៥ម៉ែត្រ។

កម្មវិធីមួយនេះបន្ទាប់មកនឹងកត់ត្រាទំនាក់ទំនងមួយនេះ ហើយបំលែងវាទៅជាកូដដែលមិនមាននរណាម្នាក់អាចទម្លាយចូលបាន។

អ្នកប្រើប្រាស់នឹងត្រូវបានជូនដំណឹងប្រសិនបើពួកគេមានទំនាក់ទំនងជិតស្និទ្ធជាង ១៥នាទីជាមួយអ្នកប្រើប្រាស់ម្នាក់ទៀត ដែលធ្វើតេស្តវិជ្ជមាន។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ប្រទេសអូស្រ្តាលីមានករណីឆ្លងដែលត្រូវបានបញ្ជាក់មានចំនួន ៦.៦៩៤ ករណី និង ៨០នាក់បានស្លាប់ដោយសារវីរុសនេះ៕ ប្រភព៖ BBC
 

 

adverise with khmeread