adverise with khmeread 123213

ចាប់រំលោភនារីម្នាក់នៅវាលស្រែបានសម្រេច ជាប់ខ្នោះប៉ូលិស

     ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករសំណង់ត្រូវបានប៉ូលិសប៉ុស្តិ៍ប្រសូត្រចាប់ខ្លួនកាលពីវេលាម៉ោង៧កន្លះយប់ថ្ងៃទី១៤ធ្នូឆ្នាំ២០១៥នៅចំណុចវាលស្រែ ក្នុងភូមិអង្គតាមោក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បន្ទាប់ពីបានលួងលោមនារីម្នាក់ទៅវាលស្រែក្រោយផ្ទះចាប់រំលោភបានសម្រេចរួចមក។
     ប៉ូលិសប៉ុស្តិ៍ប្រសូត្របានឲ្យដឹងថា ជនសង្ស័យឈ្មោះឃិត ទ្រួប ហៅអាឆើត អាយុ២៨ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។  ចំណែកនារីរងគ្រោះឈ្មោះង.ច.រ អាយុ២២ឆ្នាំមុខរបរធ្វើស្រែ ស្នាក់នៅភូមិកើតហេតុខាងលើ ។
    ប៉ូលិសបន្តថា ជនសង្ស័យបានមកធ្វើជាជាងសំណង់នៅក្នុងវត្តសារ៉ាយ ស្ថិតនៅភូមិអង្គតាមោកខាងលើ។លុះនៅវេលាម៉ោងប្រមាណ៧យប់ បុរសកំហូចរូបនេះបានលួងលោមនារីរងគ្រោះទៅវាលស្រែ ក្រោយផ្ទះ ហើយចាប់ រំលោភសេពសន្ធវ: រហូតបានសម្រេច ត្រូវបាននារីរងគ្រោះស្រែកឆោឡោផ្អើលដល់អ្នកស្រុក ចាប់បានភ្លាមៗប្រគល់ឲ្យប៉ូលិសតែម្តង៕

adverise with khmeread

មតិយោបល់