adverise with khmeread 9efbfd55 8538 4146 afdc 20ea4aedf3d7

ឃាត់​បុរស​៣​នាក់​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​នៅ​បាត់ដំបង​

     បាត់ដំបង ៖  បុរស​៣​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​រវៀង ខេត្តបាត់ដំបង​ឃាត់ខ្លួន​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​វាយតប់​គ្នា​ទៅវិញទៅមក​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦​វេលា​ម៉ោង​១០​នៅ​ភូមិ​ស្វាយ​វែង ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង​រួច​បញ្ជូនទៅ​តុលាការ​តែម្តង។​

     ប៉ូលិស​និ​យា​ថា ប៉ូលិស​ស្រុក​បាន​អនុវត្ត​ដីកា​ឲ្យ​ចូលខ្លួន​លេខ​ចំនួន​៣​ដីកា​លេខ​១៦, ១៧ ​និង១៨ អ​.​យ​.​ចុះ​ថ្ងៃទី​០៩ ​មីនា ឆ្នាំ២០១៦​របស់​សាលាដំបូង​ខេត្ត ហើយ​ធ្វើការ​ចាប់ខ្លួន៣នាក់​គឺ១-​ឈ្មោះ​អ៊ូច  ធុន  ភេទ​ប្រុស អាយុ២៤​ឆ្នាំ​, ២-​ឈ្មោះ​ជួប សង្ហា​ភេទ​ប្រុស​ ​អាយុ២៤​ឆ្នាំ ​និង​៣-​ឈ្មោះ​អ៊ូច ស៊ីថា ភេទ​ប្រុស​ ​អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​​ឃុំ​ខាងលើ ពីបទ​ហិង្សា​ទៅវិញទៅមក​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​0៥ ​មេសា​ ឆ្នាំ២០១៥ ​នៅ​ភូមិ​ ឃុំ​ខាងលើ​។​

      បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​3​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​រួចហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់