អាហារ១០មុខពូកែបំផុតក្នុងការទប់ស្កាត់កុំឱ្យស្ទះសរសៃឈាមអាទែ

សរសៃឈាមអាទែគឺជាប្រជុំនៃសរសៃឈាមជាច្រើនដែលបញ្ជូនឈាមសម្បូរដោយអុកស៊ីសែនទៅសព្វរាងកាយ។ ឈាមទាំងនោះបញ្ជូនទៅខួរក្បាលរបស់អ្នកក៏ដូចជាចុងម្រាមជើងរបស់អ្នកផងដែរ។ សរសៃឈាមអាទែដែលមានសុខភាពល្អមានជញ្ជាំងផ្នែកខាងក្នុងរលោងហើយឈាមហូរឆ្លងកាត់ពួកវាយ៉ាងងាយស្រួល។ ទោះយ៉ាងណាមនុស្សមួយចំនួនបានវិវត្តទៅរកការស្ទះសរសៃឈាមអាទែ។ សរសៃឈាមអាទែស្ទះគឺបណ្តាលមកពីការពូនផ្តុំនៃសារធាតុមួយហៅថាកំណកនៅលើជញ្ជាំងផ្នែកខាងក្នុងនៃសរសៃឈាម។ កំណកលើសរសៃឈាមអាទែអាចកាត់បន្ថយលំហូរឈាមឬក្នុងករណីខ្លះធ្វើឱ្យស្ទះឈាមទាំងស្រុង។

សរសៃឈាមអាទែដែលស្ទះគឺបង្កើនលទ្ធភាពកាន់តែខ្លាំងនៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និង សូម្បីស្លាប់ទៀតផង។ ដោយសារតែគ្រោះថ្នាក់ទាំងនេះហើយទើបវាជាការសំខាន់ណាស់ដែលត្រូវយល់ដឹងអំពីរឿងនេះ មិនថាអ្នកមានអាយុប៉ុន្មាននោះឡើយដើម្បីការពារផលវិបាកធ្ងន់ធ្ងរនាពេលខាងមុខ។

ទោះយ៉ាងណាក្តី អាហារក៏អាចជួយទប់ស្កាត់កុំឱ្យស្ទះសរសៃឈាមអាទែបានដែរ ក្នុងនោះមានអាហារល្អបំផុត ១០ មុខដែលអាចជួយបាន ៖ មានដូចជា ១.ខ្ទឹមស ២.ប៉េងប៉ោះ ៣.ទំពាំងបាយជូរ ៤.ផ្លែទទឹម ៥.ផ្លែគីវី​ ៦. ស្ពៃស្ពីណាច ៧.ត្រី ៨.ទឹកផ្លែ Cranberry ៩.ប្រេងអូលីវ និង ១០.​ស្រូវសាលី៕