Adele for web

Adele សារភាពថា ដុះពុកចង្កា ចាប់តាំងពីមានផ្ទៃពោះ

            តារាចម្រៀង Adele បាន​បង្ហើបប្រាប់ថា នាង​ចាប់ផ្តើមដុះរោម​លើ​ផ្ទៃមុខ​ បន្ទាប់ពី​មាន​ផ្ទៃពោះ និងដុះពុកចង្កាពេញ​តែម្តង ដែលធ្វើ​ឲ្យ​គេហៅ​នាង​ថា Larry

            តារាចម្រៀងវ័យ២៧​ឆ្នាំរូបនេះ​បាន​ប្រាប់​អ្នក​គាំទ្រ​អំឡុង​កម្មវិធីប្រគំតន្ត្រី​របស់​នាង​ក្នុងទីក្រុង Glasgow ថា “នៅពេល​ខ្ញុំ​មាន​ផ្ទៃ​ពោះ​ ខ្ញុំ​មាន​អ័រម៉ូន​តេស្តូស្ត័រ៉ូន​ ដែលធ្វើ​ឲ្យ​ដុះពុកមាត់។ ខ្ញុំទើបនឹងកោរវាចេញយប់មិញ។ វាជា​ការ​ពិត។ ខ្ញុំមិនមែននិយាយលេងទេ។ តាមពិតខ្ញុំមាន​ពុក​មាត់ ប៉ុន្តែ​ខ្ញុំ​មាន​មោទ​នភាព​​ចំពោះវា។ ខ្ញុំ​ហៅ​ថា Larry “។

            ស្ត្រីមានផ្ទៃពោះ​អាចមាន​រោគសញ្ញា​ដុះរោមឆាប់​រហ័សនិងក្រាស់បង្ក​ឡើង​ដោយ​កំណើនកម្រិតអ័រម៉ូន​បុរស៕

ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់