adverise with khmeread Nuclear weapons

ជប៉ុននិងកូរ៉េខាងត្បូងសម្ងំឈឹងពេលឮលោកត្រាំសន្យាឱ្យប្រទេសទាំងពីរផលិតគ្រាប់នុយក្លេអ៊ែរប្រសិនបើលោកក្លាយជាប្រធានាធិបតី

​   យោងតាមវេបសាយស្ត្រេតថែមស៍របស់សិង្ហបុរីចេញផ្សាយថ្ងៃចន្ទនេះបានឱ្យដឹងថា ​កូរ៉េខាងត្បូង​និង​ជប៉ុន​ពុំបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំងអស់​នៅ​ថ្ងៃ​ចន្ទ​នេះ (២៨ មីនា​) ចំពោះ​ការលើកឡើង​របស់លោក​ដូ​ណា​ល់ ត្រាំ ថា ក្នុងនាម​ជា​ប្រធានាធិបតី លោក​នឹង​ដក​កងទ័ព​ចេញពី​ប្រទេស​ទាំងពីរ និង​អនុញ្ញាតឱ្យ​ពួកគេ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង​។ 

​    ​មាន​កងទ័ព​អាមេរិក​ជិត ៣០.០០០ នាក់​កំពុង​ឈរជើង​អចិន្ត្រៃយ៍​ក្នុងប្រទេស​កូរ៉េខាងត្បូង និង ៤៧.០០០ នាក់​ក្នុងប្រទេស​ជប៉ុន ជាមួយ​ប្រទេស​ទាំងពីរ​ពុំ​សូវ​មាន​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះទេ​។ 

​    ​ពេល​សួរ​ឱ្យ​ឆ្លើយតប​ចំពោះ​គោលនយោបាយ​ទីមួយ​អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក​ត្រាំ​ដើម្បី​ផ្តាច់ការ​ពឹងពាក់​របស់​ប្រទេស​នានា​មកលើ​អាមេរិក អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​លោក មូ​ន សាង​យ៉ាន់ បាន​និយាយថា វា​មិនមែន​ជាការ​សមរម្យ​ទេ​ដែល​អត្ថាធិប្បាយ​លើស​ម្តី​របស់​បេក្ខជន​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ​។ 

​    ​ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា គ្មាន​ការផ្លាស់ប្តូរ​ណាមួយ​ចំ​ពោ​គោល​ចំហ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ដែលថា សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញទៅមក​រវាង​កូរ៉េខាងត្បូង  និង​អាមេរិក​នៅតែ​ជាគោលការណ៍​គ្រឹះ​នៃ​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​។ 

​     អ្នកនាំពាក្យ​កំពូល​របស់​រដ្ឋាភិបាល​ជប៉ុន លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា (Yoshihide Suga) ក៏បាន​បដិសេធ​បញ្ចេញ​ប្រតិកម្ម​ដោយផ្ទាល់​ចំពោះ​សម្តី​របស់លោក​ត្រាំ​ដែរ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​កាសែត New York Times ប៉ុន្តែ​បាន​ទទូចថា សម្ព័ន្ធភាព​យោធា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​មាន​សារៈសំខាន់ និង ស្ថិតស្ថេរ​។​

​    ​លោក​ស៊ូ​ហ្គា​បាន​និយាយបាន​ប្រាប់​អ្នកយកព័ត៌មាន​ថា "​វា​ជាស​រសរ​ទ្រូង​ដ៏​សំខាន់​នៃ​គោលនយោបាយ​ការបរទេស​របស់​ជប៉ុន និង​សំខាន់​ខ្លាំង​សម្រាប់​ភាពរុងរឿង និង​សុវត្ថិ​ភា​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច និង​ពិភពលោក​"៕

adverise with khmeread
ប្រភព៖ ស្ត្រេតថែមស៍

មតិយោបល់