ម៉ាស៊ីនផលិតនំប៉័ងក្លាយជារបស់ដែលគេស្វែងរកច្រើនបំផុតមួយអំឡុងរដូវកូវីដ១៩លើពិភពលោក

ហាងនំជាច្រើនបានបិទទ្វារអំឡុងការបិទប្រទេសនៅលើពិភពលោក ប៉ុន្តែក្រុមហ៊ុនផលិតម៉ាស៊ីនដុតនំប៉័ង Kiwis នៅនូវែលសេឡង់មិនបានធ្វើឱ្យប្រជាជនបារម្ភអំពីកង្វះនំប៉័ងនោះទេ។ 

មនុស្សឥឡូវអាចដោះស្រាយកង្វះនំប៉័ងបានដោយខ្លួនឯង ដោយឧបករណ៍ផលិតនំប៉័ងឥឡូវបានក្លាយជាវត្ថុគេចង់បានបំផុតនៅនូវែលសេឡង់ ក៏ដូចជាជប៉ុនផងដែរ។ 

ប្រជាប្រិយភាពសម្រាប់ម៉ាស៊ីនផលិតនំប៉័ងនៅលើវេបសាយផ្សារអនឡាញ PriceSpy បានកើនឡើងខ្ពស់បំផុតមិនធ្លាប់ជួបពីមុន គឺ ១១៨៤ ភាគរយធៀបនឹងឆ្នាំមុនគិតពីចន្លោះថ្ងៃទី១មីនានិង១៣មេសាឆ្នាំ២០២០។ 

ទន្ទឹមនេះ ម៉ាស៊ីនផលិតនំប៉័ងម៉ាក Panasonic SD-2501 បានក្លាយជាផលិតផលគេចង់បានបំផុតលំដាប់លេខ៣នៅលើវេបសាយ PriceSpy ក្នុងចំណោមផលិតផលចំនួន ១០៨.០០០ មុខ។

ម៉ាស៊ីននេះមានប្រជាប្រិយភាពខ្លាំងជាងផលិតផលកាស AirPods Pro ឧបករណ៍ហ្គេម Nintendo Switch និងទូរស័ព្ទ Samsung Galaxy S20 ទៅទៀត។ 

PriceSpy មិនរំពឹងម៉ាស៊ីនផលិតនំប៉័ងមានចំណាត់ថ្នាក់ខ្ពស់បែបនេះទេអំឡុងរដូវកាលបិទប្រទេស។ នេះយោងតាមសម្តីអ្នកគ្រប់គ្រងវេបសាយ PriceSpy របស់នូវែលសេឡង់ លោកស្រី Liisa Matinvesi-Bassett៕

adverise with khmeread