កូវីដ១៩ ៖ ក្រោយឮដំណឹងលោកយាយស្លាប់ លោកតាមិនព្រមទទួលអុកស៊ីសែនដាច់ខាតសុខចិត្តស្លាប់តាមយាយនៅថ្ងៃតែមួយ

ប្តីប្រពន្ធវ័យជរាមួយគូ ដែលបានស្លាប់នៅថ្ងៃតែមួយ បន្ទាប់ពីរួមរស់ជាមួយគ្នាជាង ៦០ឆ្នាំគឺជា "មនុស្សពិសេស"។ នេះបើយោងតាមសម្តីរបស់គ្រួសាររបស់ពួកគេ។

លោកតា Bill Dartnall វ័យ ៩០ឆ្នាំ បានស្លាប់ប៉ុន្មានម៉ោងបន្ទាប់ពីភរិយាជាទីស្រឡាញ់របស់គាត់ លោកយាយ Mary វ័យ ៨១ឆ្នាំ បានស្លាប់នៅឯមន្ទីរពេទ្យ Southampton General Hospital ចំថ្ងៃបុណ្យ Easter Sunday។ អ្នកទាំងពីរបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។

កូនស្រីរបស់ពួកគេឈ្មោះ Rosemary បាននិយាយថា ឪពុករបស់នាងបានបដិសេធការព្យាបាលដោយប្រើអុកស៊ីសែនបន្ថែមទៀត បន្ទាប់ពីបានដឹងអំពីការស្លាប់របស់ប្រពន្ធរបស់គាត់។ លោកស្រីបានបន្ថែមទៀតថាគាត់បាននិយាយថា "មិនចង់នៅទីនេះទេបើគ្មានម្តាយ"។

ប្តីប្រពន្ធនេះបានរៀបការអស់រយៈពេល ៦៣ឆ្នាំ ហើយបានរស់នៅក្នុងមណ្ឌលថែទាំបណ្ដោះអាសន្នមួយនៅសណ្ឋាគារ Holiday ក្នុងទីក្រុង Southampton នៅពេលដែលលោកយាយ Mary ធ្លាក់ខ្លួនឈឺ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅចុងខែមីនា។

លោកតា Dartnall បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យប៉ុន្មានថ្ងៃក្រោយ ដែលគាត់ក៏បានធ្វើតេស្តឃើញកូវីដ១៩ផងដែរ។

បន្ទាប់ពីលោកយាយ Mary បានទទួលមរណភាពនៅថ្ងៃបុណ្យ Easter កាលពីថ្ងៃអាទិត្យលោកស្រី Rosemary បាននិយាយថា ឪពុករបស់លោកស្រីដែលស្ថិតនៅក្នុងបន្ទប់រួមគ្នា បានបដិសេធមិនពាក់ម៉ាសអុកស៊ីសែន ហើយបានស្លាប់ដោយស្ងប់សុខបំផុតនៅប៉ុន្មានម៉ោងបន្ទាប់។

លោកស្រី Dartnall បាននិយាយថា "ពួកគាត់បានចាប់ដៃគូជាមួយគ្នា ឪពុកខ្ញុំប្រាកដថាគាត់នឹងមិនចង់រស់នៅដោយគ្មានម្តាយខ្ញុំទេ។ ពួកគាត់គឺជាក្រុមមួយ។ ជីវិតមិនមែនចេះតែងាយស្រួលរហូតទេ ប៉ុន្តែពួកគេបានឆ្លងកាត់វាជាមួយគ្នា និងបានចាកចេញពីពួកយើងជាមួយគ្នា។ វាជារឿងដ៏អាក្រក់ពេកទៅហើយក្នុងការបាត់បង់ឪពុកម្តាយរបស់អ្នក ប៉ុន្តែការបែកគ្នានិងការមិនអាចនៅជាមួយពួកគាត់ ហើយចាប់ដៃគ្នានៅចុងបញ្ចប់នៃជីវិតរបស់ពួកគាត់គឺជារឿងដ៏ពិបាកបំផុត"៕ ប្រភព៖ BBC 

adverise with khmeread