adverise with khmeread B7a17ff6 eb8f 443a 8128 7a038ed65316

រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​កិន​អ្នក​ដេក​តាម​ចិញ្ចើម​ផ្លូវស្លាប់​ម្នាក់​

      ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារតែ​ត្រូវ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌឺ បើក​មក​កិន​ទាំង​កម្រោល ខណៈ​គាត់​កំពុង​ដេក​លង់លក់​កាលពី​វេលា​ម៉ោង​០២​ និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​សា​រ៉ា​វ័​ន្ត ផ្លូវ​លេខ​១៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។​

    ​​  ប៉ូលិស​បានដឹងថា ស្រ្តី​រងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ប្រហែល​៥២​ឆ្នាំ មុខរបរ​រើស​អេស​ចាយ ស្នាក់នៅ​ចល័ត​។​​ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៍​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ ២M ៧០៩៣ បើកបរ​ដោយ​ឈ្មោះ តាំង ហុង អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១១៥​អឺ​២ ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ។​

      ប៉ូលិស​បន្តថា​នៅមុន​ពេល​កើត ហេតុ​ស្ត្រី​រងគ្រោះ​បាន​ទុក​រទេះ​អេតចាយ​នៅ​ចិញ្ចើមផ្លូវ​រួច​ដេក​លង់លក់​នៅក្បែរនោះ​។ ស្រាប់តែ​ដល់​វេលា​កើតហេតុ​ក៏មាន​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​បាន​បោះពួយ​យ៉ាង​លឿន​ពី​ត្បូង​មក​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​មក​ចិញ្ចើមផ្លូវ​ទៅបុក​កិន​ជនរងគ្រោះ​ទាំង​កម្រោល​ប៉ើង​ខ្ទាត​រទេះ​អេតចាយ​។​ចំណែក​ជនរងគ្រោះ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្តង​។​

       ចំណែក​រថយន្ត​បង្កហេតុ​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ភ្លាមៗ​រួចហើយ​ហៅ​ផ្នែក​ជំនាញ​ចរាចរ​ក្រុង​ចុះ​មកា​ស់វែង​យក​រថយន្ត​បង្កហេតុ​ទៅ​រក្សាទុក​។​រីឯ​សព​ជនរងគ្រោះ​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ​បាន​បញ្ជូនទៅ​ធ្វើបុណ្យ​នៅ​វត្ត​សំបួរមាស​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់