adverise with khmeread 00

​និយាយថា​ទេ​ចំពោះ Aaron Ramsey! កាសែត​អេ​ស្ប៉ា​ញ​ព្រមាន​អ្នកអាន​ឱ្យ​ជៀស​ឆ្ងាយ​ពី​បណ្តាសា​ដ៏​ល្បីល្បាញ​របស់​ខ្សែបម្រើ Arsenal

    ​តារាបាល់ទាត់​ប្រចាំ​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Aaron Ramsey បាន​ចំណាយពេល​វិស្សមកាល​របស់ខ្លួន​ដោយ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Barcelona ក្នុង​សប្តាហ៍​នេះ ខណៈដែល​កាសែត​កីឡា Catalan (​ប្រជាជន​ទីក្រុង Barcelona ) បាន​ព្រមាន​ប្រិយមិត្ត​អ្នកអាន​របស់​ពួកគេ​ឱ្យនៅ​ឱ្យ​ឆ្ងាយ​ពី​បណ្តាសា​របស់​ខ្សែបម្រើ​រូបនេះ​។​

​    ​ខ្សែបម្រើរ​អន្តរជាតិ​វេ​លស៍​រូបនេះ​ត្រូវបាន​ទទួលស្គាល់ថា​គាត់​អាច​កំណត់​បញ្ជី​មរណៈ​នៃ​ជន​ល្បីៗ​ចាប់តាំងពី​ឆ្នាំ ២០១១ គឺ​នៅពេលដែល​គាត់បានសម្រេចគ្រាប់​ស៊ុត​បញ្ចូល​ទី​មុន​ពេលដែល​ជីវិតចុងក្រោយ​នៃ​ភេរវ​ករ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ អូ​សា​ម៉ា​ប៊ិន​ឡា​ដិ​ន​ត្រូវបាន​សាបសូន្យ​។​

​    ​តារា​ល្បីៗ​របស់​ពិភពលោក​ផ្សេងទៀត​ត្រូវបាន​គេ​ជឿជាក់ថា​បាន​ស្លាប់​ដោយសារតែ​បណ្តាសា​របស់ Ramsey ដោយ​ក្នុងនោះ​រួមមាន Whitney Houston, Paul Walker, Steve Jobs, Robin Williams​។​

​    ​ជាមួយនឹង​អំណះអំណាង​ដ៏​ចម្លែក​មួយ​នេះ​បានធ្វើឱ្យ David Bowie និង Alan Rickman ក៏ត្រូវ​បាន​បាត់​បង់ជីវិត​ផ្ទួនៗ​ផងដែរ បន្ទាប់ពី​កីឡាករ​វ័យ ២៥​ឆ្នាំ​រូបនេះ បាន​ទម្លុះ​សំណាញ់​គូប្រកួត​កាលពីដើមឆ្នាំ ២០១៦ នេះ​។ ដំណាល​រឿង​មួយ​នេះ​គឺ​ពិតជា​ធ្វើឱ្យ​ព្រឺក្បាល​ដោយ​មិនដឹង​ខ្លួន​នោះឡើយ​។​

​    ​យោងតាម​កាសែត Sport របស់​ប្រទេស​អេ​ស្ប៉ា​ញ​បានដាក់​ចំណងជើង​នៅ​ទំព័រ​កាសែត​របស់​ពួកគេ​ថា "Ramsey ហិចហើរ​ដោយ​សេរី​នៅក្នុង​ទីក្រុង Barcelona"​។​

​    ​ដំណឹង​នេះ​ត្រូវបាន​លេចឮ​បន្ទាប់ពី Ramsey បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​របស់គាត់​ចូលទៅក្នុង​បណ្តាញ​សង្គម​ជាមួយនឹង​វិហារ​កាតូលិក Sagrada Família ក្នុង​ទីក្រុង Barcelona ដែល​វា​ត្រូវបាន​កាសែត​នៅ​អេ​ស្ប៉ា​ញ​គិតថា​គឺជា​ការ​ភ្ញាក់ឡើង​នៃ​បណ្តាសា​ខ្មោច​ដ៏​ល្បីល្បាញ​របស់គាត់​ផងដែរ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់