adverise with khmeread 1

​ប្រិយមិត្ត​មានការ​ចាប់អារម្មណ៍​ជាមួយនឹង​រូបថត​បង្អួត​ដងខ្លួន​ដ៏​ស៊ិ​ច​ស៊ី​របស់ CL

    ​ខណៈដែល​មានការ​ចោទ​ជា​សំណួរ​អំពី​ដំណើររឿង​ដ៏​ស្មុគស្មាញ​របស់​នាង​ដែល​កំពុង​នឹង​បន្ត​នាពេល​បច្ចុប្បន្ន ប្រធាន​ក្រុម 2NE1 នាង CL ក៏បាន​ងាក​មក​បង្អួត​រាងកាយ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់​នាង​ចូលទៅក្នុង​បណ្តាញ​សង្គម Instagram វិញ​ម្តង​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​នៅ​ថ្ងៃទី ២៦ ខែមីនា CL បាន​បង្ហោះ​ទិន្នន័យ​ថ្មី​ចូលទៅ​កាន់ Instagram ផ្ទាល់ខ្លួន​របស់​នាង​ជាមួយនឹង​រូបភាព​ដែល​នាង​ថត​ចុងក្រោយ​របស់​នាង​។ ដោយ​នៅក្នុង​រូបថត​មួយ​សន្លឹក​នោះ​នាង​ក៏បានផ្តល់​ចំណី​ចក្ខុ​ដ៏​ពិសេស​ទៅដល់​អ្នកគាំទ្រ​របស់​នា​ង​ជាមួយនឹង​ស្ទីល​បង្ហាញ​ល្វែងលើ​ជាមួយនឹង​ឈុត​សម្លៀកបំពាក់​ស្បែក​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ​។​

​    ​ទន្ទឹមនេះ រូបភាព​បង្ហាញឱ្យឃើញ​ជាមុន​មួយ​សន្លឹក​នេះ​គឺ​គ្រាន់តែ​ជា​ព័ត៌មាន​ថ្មី​ចុងក្រោយ​បំផុត​នៅ​ពីក្រោយ​ការត្រៀមខ្លួន​ដែល​កំពុង​ធ្វើឡើង ជា​ពិ​សេ​បន្ទាប់ពី​ផលិតកម្ម YG Entertainment បាន​បង្ហើប​ពី​ការត្រៀម​ចេញ​អាល់​ប៊ុ​ម​អាមេរិក​របស់​នាង​៕

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់