adverise with khmeread Pay a young girl in china has lost several digits on her hands

ប្រហែស​ពេក​ហើយ​! ក្មេង​តូច​ម្នាក់នេះ​ដាច់​ម្រាម​អស់ ៦ ដោយសារ​ជណ្ដើរយន្ត​

​    ​វីដេអូ​មួយ​ចាប់បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​ក្មេងស្រី​គ្មាន​កំហុស​ម្នាក់​ត្រូវ​ដាច់​ម្រាមដៃ​អស់​ប្រាំមួយ បន្ទាប់ពី​ដៃ​ទាំងពីរ​របស់​នាង​ជាប់​ក្នុង​ជណ្ដើរយន្ត​។​

​    ​ក្មេងស្រី​អាយុ​ប្រហែល​មួយឆ្នាំ​បាន​សំដៅ​ទៅរក​ជណ្ដើរយន្ត​ដែល​សម្រាប់តែ​អ្នកដំណើរ​ចុះក្រោម​ប៉ុណ្ណោះ​។​

​    ​ហើយ​ជីតា​របស់​នាង​ហាក់បីដូចជា​មិនបាន​ដឹង​អំពី​គ្រោះថ្នាក់​នេះឡើយ ដោយបាន​មើល​នាង​ដើរ​សំដៅ​ឡើងលើ​ដោយ​មិន​ចាប់អារម្មណ៍​អ្វី​ទាំងអស់​។​

​    ​បន្ទាប់មក​នាង​បាន​ដួល​ផ្កាប់មុខ ហើយ​បាន​ប្រើ​ដៃ​ដ៏​ទន់ជ្រាយ​របស់​នាង​ទប់ខ្លួន​។ ចៃដន្យ​អាក្រក់ ម្រាមដៃ​របស់​នាង​ក៏បាន​ជាប់​ក្នុង​ម៉ាស៊ីន​ជណ្តើរយន្ត មុនពេល​សាច់ញាតិ​របស់​នាង​ទាញ​នាង​ចេញពី​ជណ្ដើរយន្ត​នោះ​។​

​    ​នាង​ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្លាមៗ ហើយ​បាន​រុះរើ​និង​ស្វែងរក​ម្រាម​ក្មេងស្រី​នេះ​អស់​រយៈពេល​មួយ​ម៉ោង​។​

​    ​នាង​ត្រូវបាន​ជួ​យស​ង្រោះ​ដោយ​ត​ភា្ជ​ប់ម្រាម​ដៃ​របស់​នាង​អស់​រយៈពេល​១០​ម៉ោង តែ​មិន​ប្រាកដថា​អាច​ប្រើប្រាស់​បាន​នោះទេ​។​

​    ​ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ជា​កន្លែង​ដែល​ឧស្សាហ៍​មាន​គ្រោះ​ដោយ​ជណ្ដើរយន្ត​បំផុត​៕

 

adverise with khmeread
ប្រភព៖ Mirror, CCTV

អ្នកនឹងចូលចិត្ត

មតិយោបល់