adverise with khmeread 112

ចាប់បុរសម្នាក់តាមដីកាពីបទប្លន់ កាលពីឆ្នាំ២០០៩

     កែប ៖ បុរសម្នាក់ត្រូវបានប៉ូលិសក្រុងកែបចាប់ខ្លួនកាលពីវេលាម៉ោង១១កន្លះថ្ងៃត្រង់ថ្ងៃទី១៤ធ្នូឆ្នាំ២០១៥កន្លងទៅនេះនៅចំណុចភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុង-ខេត្តកែប តាមដីការបស់តុលាការពីបទ ប្លន់ កាលពីឆ្នាំ២០០៩មកម្ល៉េះ ។
    ប៉ូលិសក្រុងកែបបានឲ្យដឹងថា ជនជាប់ចោទឈ្មោះវ៉ាន់ ផនហៅភា ផនអាយុ២៦ឆ្នាំស្នាក់នៅភូមិដំណាក់ចំបក់ខាងលើ។ការចាប់ខ្លួនខាងលើនេះយោងតាមដីកាលេខ១៦៨ចុះថ្ងៃទី២៩មីនាឆ្នាំ២០១២ដោយចៅក្រមជំនំជំរះសាលាដំបូងខេត្តកំពត ពីបទប្លន់ដោយប្រើហិង្សាប្រព្រឹត្តកាលពីថ្ងៃទី១៦មករាឆ្មាំ២០០៩នៅចំណុចភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុង-ខេត្តកែប។
    ប៉ូលិសបានកសាងសំណុំរឿងបន្ថែមរួចបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread

មតិយោបល់