adverise with khmeread 1

​ក្លឹប​ធំៗ​នៅ​អង់គ្លេស​កំពុង​ជ្រួលជ្រើម​រឿង Zlatan មក​ក្របខ័ណ្ឌ Premier League

    ​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ​ចំណាស់ Zlatan Ibrahimovic បាន​បញ្ជាក់ថា គាត់​កំពុង​ពិចារណា​ការស្នើ​ពី​ក្លឹប​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ខណៈ​កុងត្រា​របស់គាត់​នឹង​ផុតកំណត់​ជាមួយ​ក្រុម Paris Saint-Germain នៅ​រដូវក្តៅ​នេះ​។​

​    ​កីឡាករ​វ័យ ៣៤ ឆ្នាំ​រូបនេះ​បាន​និយាយថា "​ពិតណាស់​! ខ្ញុំ​អាច​បញ្ជាក់ថា មានការ​ចាប់អារម្មណ៍​ពី​ក្របខ័ណ្ឌ Premier League​។ Premier League គឺជា​លី​ក​ក្នុង​ពិភពលោក​ដែល​មនុស្ស​ទាំងអស់​និង​ប្រិយមិត្ត​និយាយ​អំពី​វា​"​។​

​    ​គាត់​បាន​បន្តថា "​ដើម្បី​ធ្វើឱ្យ​រឿងនេះ​កាន់តែច្បាស់ គ្មាន​ការចរចា​ណាមួយ​កើតឡើង​ជាមួយ PSG ឡើយ​។ ខ្ញុំ​នឹងមិន​បង្ហាញខ្លួន​ឱ្យ​ពួកគេ​នៅ​រដូវ​កាល​បន្ទាប់​ទេ​។ ខ្ញុំ​មាន​អនុស្សា​រី​យ៍​បួន​ឆ្នាំ​ដ៏​អស្ចារ្យ​ជាមួយ​ពួកគេ​រួចហើយ​"​។​

​    ​Manchester City, Chelsea, Manchester United និង Arsenal សុទ្ធសឹង​ជា​ក្រុម​កំពុង​ស្វែងរក​ខ្សែប្រយុទ្ធ​មានបទពិសោធន៍ ប៉ុន្តែ Zlatan បានបញ្ជាក់​ច្បាស់​ថា ប្រសិនបើ​គាត់​មក​អង់គ្លេស​ពិតមែន គាត់​នឹង​ជ្រើសរើស​ទីក្រុង​ឡុង​ដ៍​៕

 

Zlatan Ibrahimovic in training...

Posted by 101 Great Goals.com on Monday, March 28, 2016

 

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់